មនុស្សពីរនាក់បានរងរបួសដោយគ្រាប់កាំភ្លើងក្នុងកីឡដ្ឋាន Perak Stadium ជិតបញ្ចប់នៃការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ Malaysia Cup នៃប្រទេសម៉ាឡេស៊ី រវាងក្រុង Perak និង Johor Darul Ta’zim (JDT) កាលពីយប់មិញ បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ។
ដូចដែលបានរាយការណ៍ដោយកាសែត New Straits Times ថា៖ អ្នករងរបួសរួមមានអ្នកគាំទ្របាល់ទាត់និងប៉ូលីសម្នាក់ ក្រោយពីអ្នកគាំទ្រម្ចាស់ផ្ទះបានបាញ់កាំភ្លើងនៅជិតចុងបញ្ចប់នៃការប្រកួត។ ប្រធាននគរបាលស្រុក (Ipoh) លោក Sum Chang Keong បានប្រាប់អ្នកយកព័ត៌មាននៅឯពហុកីឡាដ្ឋានថា៖ “ការចាប់ខ្លួនជាច្រើនត្រូវបានធ្វើឡើងរួមទាំងអ្នកដែលសង្ស័យថាបានបាញ់កាំភ្លើង។ “ផ្អែកលើការសង្កេតរបស់យើងភាពចលាចលនេះពាក់ព័ន្ធនឹងអ្នកគាំទ្រម្ចាស់ផ្ទះ។ អ្នកគាំទ្រភាគច្រើនបានចាកចេញពីពហុកីឡាដ្ឋានមុន។ ”
ដោយសារតែអ្នកមានការប្រព្រឹត្តខុសច្បាប់ ដូច្នេះសន្តិសុខត្រូវការពារឲ្យតឹងរឹងនៅក្នុងការប្រកួតជើងទី២ នឹងធ្វើនៅឯកីឡដ្ឋាន Larkin Stadium ក្នុងទីក្រុង Johor Bahr នៅថ្ងៃទី ២១ ខែតុលា៕
មតិយោបល់