លោក Wu Jingui ដែលជាគ្រូបង្វឹកថ្មីរបស់ក្រុម Shanghai Shenhua បានរិះគន់ខ្សែប្រយុទ្ធ Carlos Tevez ថាជាកីឡាករដែលលើសទម្ងន់និងបានទទូចថាខ្សែប្រយុទ្ធរូបនេះមិនអាចជាប់ជាជម្រើសដំបូងជាមួយក្រុមរហូតទាល់តែរូបគេមានភាពរឹងមាំសិន។
គ្រូវ័យ ៥៦ឆ្នាំ បានលើកឡើងថា “ខ្ញុំនឹងមិនជ្រើសរើសគាត់ទេឥឡូវនេះ។ គាត់មិនត្រៀមខ្លួនជាស្រេច។ គាត់មិនមានសមត្ថភាពលេងទេ “។ “គាត់មានទម្ងន់លើស រួមជាមួយកីឡាករ Fredy Guarin ។ ខ្ញុំត្រូវទទួលខុសត្រូវសម្រាប់ក្រុមនិងកីឡាករផងដែរ។ ប្រសិនបើអ្នកមិនអាចធ្វើបានអស់ពីលទ្ធភាពដើម្បីក្រុមនោះទេ គ្មានចំណុចណាក្នុងការជ្រើសរើសអ្នកឡើយ។ ខ្ញុំបានបង្វឹកក្រុមតារាធំ ៗ ជាច្រើនហើយកីឡាកររបស់ខ្ញុំមិនដែលត្រូវបានជ្រើសរើសយកកេរ្តិ៍ឈ្មោះនោះទេ ”
ថ្មីៗនេះ Tevez បានត្រលប់ចូលទីលានវិញក្រោយពីបានជាសះស្បើយពីរបួសកំភួនជើងប៉ុន្តែត្រូវបានអ្នកគាំទ្របានរិះគុណអំឡុងការបរាជ័យរបស់ Shanghai Shenhua ក្នុងលទ្ធផល ១-២ ជាមួយក្រុម Henan Jianye ។
គួរំលឹកថា លោក Wu Jingui បានជំនួសលោកគ្រូបង្វឹក Gus Poyet ដែលលាលែងពីតំណែង រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ខណដែល Shanghai Shenhua កំពុងស្ថិតក្នុងលំដាប់លេខ ១១ នៃក្របខ័ណ្ឌចិន Super League ៕
Fredy Guarin Wu Jingui
មតិយោបល់