បន្ទាប់ពីបានទទួលជ័យជម្នះយ៉ាងកក់ក្តៅចំនួន ៣ លើកលើក្រុម U-22 ទីម័រខាងកើត, U-22 កម្ពុជា និង U-22 ហ្វីលីពីន ក្រុម U-22 របស់វៀតណាមនឹងត្រូវប្រឈមជាមួយនឹងក្រុមខ្លាំង U-22 ឥណ្ឌូណេស៊ីក្នុងការប្រកួតជម្រុះក្នុងពូល B នារាត្រីថ្ងៃអង្គារនេះ នៅកីឡដ្ឋាន Selayang ។
ទោះបីជាយ៉ាងណាក៏ដោយលោក Le Thuy Hai គ្រូបង្វឹកជើងចាស់វៀតណាមបានលើកឡើងយ៉ាងជឿជាក់ថា៖ «ឥណ្ឌូណេស៊ីនឹងមិនមែនជាឧបសគ្គដ៏ធំចំពោះកូនក្រុមរបស់គាត់ទេ។ ពិតណាស់វានឹងមានការលំបាកបន្ថែមទៀតក្នុងការប្រកួតជាមួយឥណ្ឌូណេស៊ីឬថៃជាងការប្រកួតបីលើកកន្លងមក។ ប៉ុន្តែយើងគ្មានហេតុផលដែលត្រូវខ្លាចគូប្រជែងរបស់យើងទេព្រោះពួកគេកំពុងឈរនៅពីក្រោយយើងក្នុងតារាងក្រុម។ ពួកគេត្រូវតែភ័យខ្លាចយើង»។
សូមរំលឹកថា U-22 ឥណ្ឌូណេស៊ី ស្រេកឃ្លានឈ្នះខ្លាំងណាស់ ព្រោះពួកគេត្រូវការពិន្ទុបន្ថែមទៀតដើម្បីឡើងទៅលើក្រុម U-22 ថៃ ដើម្បីរកកៅអីទៅវគ្គបន្តទៀត។
មតិយោបល់