ព័ត៌មានកីឡា

Napoli មិនឲ្យ Inter ឈរកំពូតារាងបានយូរឡើយ

មិនត្រឹមតែ ក្រុម Inter Milan ឡើយ ដែលជាក្រុមមិនស្គាល់ចាញ់ នៅអ៊ីតាលី សម្រាប់ Napoli ក៍ជាក្រុមមិនទាន់ស្គាល់ពាក្យថាចាញ់ដូចគ្នាដែ។

ជាក់ស្តែងណាស់ Napoli បានមកយកឈ្នះក្នុងទឹកដីរបស់​ក្រុម Genoa ក្នុងលទ្ធផល ៣-២ ដែលធ្វើឲ្យក្រុមលេងឡើងជើងមួយនេះ ឡើងទៅឈរកំពូលតារាងវិញ។ ចាបផ្តើមការប្រកួតក្រុមម្ចាស់ផ្ទះ Genoa បានរកគ្រាប់បាល់​ ១គ្រាប់បានមុន ដោយការទាត់របស់កី​ឡាករ Adel Taarabt នៅនាទីទី៤ ក៍ប៉ុន្តែត្រូវបានក្រុម Napoli វាយបកវិញ បាន ៣គ្រាប់ជាប់គ្នា ដោយការស៊ុតរបស់កីឡាករ Dries Mertens ២គ្រាប់នៅ នាទីទី ១៤ និង ៣០ និងការទាត់ចូលទីខ្លួនឯងរបស់កីឡាករ Ervin Zukanovic នៅនាទីទី៦០។ យ៉ាងណាក៍ដោយ ក្រុមម្ចាស់ផ្ទះ Genoa អាចរកគ្រាប់បាល់បាន ១គ្រាប់ទៀត នៅនាទីទី៧៦ ដោយកីឡាករ Armando Izzo ដែលធ្វើឲ្យបញ្ចប់ការប្រកួតក្រុម Napoli បានយកឈ្នះក្នុង​លទ្ធផល ៣-២ ។

ដូច្នេះហើយ Napoli បានឡើងទៅកាន់កំពូលតារាងវិញ ដោយមាន ២៨ពិន្ទុ ក្រោយពីលេងបាន ១០ប្រកួតកន្លងមក ឈ្នះ ៩ និងស្មើ១ ប្រកួត មិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ ខណៈ Inter Milan ឈរលេខ២ វិញ ដោយមានត្រឹម ២៦ ពិន្ទុ ខណៈ Juventus និង Lazio មាន ២៥ពិន្ទុដូចគ្នា។

https://www.youtube.com/watch?v=umCPwvgIbdc

មតិយោបល់