ព័ត៌មានបច្ចេកវិទ្យា

តិចអត់ដឹងថា Idol អ្នកកំពុងប្រើស្មាតហ្វូនស៊េរីថ្មី Huawei P10/ P10 Plus!

ខ្លាំងទាំងគុណភាព ខ្លាំងទាំងតម្លៃ​ ក្រុមហ៊ុន Huawei កំពុងគ្រង​តំណែងលេខ១ លំដាប់ពិភពលោក លើប្រាក់ចំណេញពីស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Android។ ស្មាតហ្វូន Huawei ត្រូវបានលក់ចេញរាប់លានគ្រឿងទៅកាន់ទូទាំងពិភពលោក ហើយនឹងទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីអ្នកប្រើប្រាស់គ្រប់ស្រទាប់។

ថ្មីៗនេះ ស្មាតហ្វូនស៊េរីចុងក្រោយដែលមានសមត្ថភាព គុណភាពលើសពីតម្លៃ Huawei P10 ទទួលបានងារថ្មីគឺ “ស្មាតហ្វូនមានកាមេរ៉ាល្អជាងគេប្រចាំឆ្នាំ 2017-2018 ពី EISA” និងជាស្មាតហ្វូនត្រកូល P ជំនាន់ទីប្រាំដែលបានឈ្នះពាន់រង្វាន់ពី EISA។

សម្រាប់ប្រទេសកម្ពុជា Huawei P10 និង P10 Plus ទទួលបានការកុម្ម៉ង់ទុកមុនជាង ៣០០% លើសពីការរំពឹងទុក តាំងពីពុំទាន់មានវត្តមានជាផ្លូវការនៅលើទីផ្សារ។ Huawei P10 និង P10 Plus គឺជាកំពូលអធិរាជស្មាតហ្វូន ដែលទទួលបានការគាំទ្រ និងកោតសរសើរខ្លាំងពីសំណាក់អ្នកប្រើប្រាស់ រួមទាំងតារាចម្រៀងដើម​ ( original songs), តារាសម្តែង, តារាបង្ហាញម៉ូដ និងសិល្បករសិល្បការិនីល្បីៗយ៉ាងច្រើន។

ខាងក្រោមនេះ គឺជាអាយដល (Idol) របស់អ្នកដែលកំពុងប្រើប្រាស្មាតហ្វូនវៃឆ្លាត ថតរូបស្អាតកប់ បែបសិល្ប: ហាយក្លាស អេឡេហ្គេន ស្រស់ស្អាតបែបកាមេរ៉ាអាជីព Huawei P10 (610$) P10 Plus (690$)! ប្រសិនជាអត់ទាន់ដឹងទេតោះសូមទៅទស្សនាទាំងអស់គ្នា៖

១. កញ្ញា មាស សុខសោភា តារាចម្រៀង Original Song រាជនីសម្លេងមាស ម្ចាស់បទ ម្ចាស់ឯងមិនស្លាប់ទេ និង មេឃកំពុងភ្លៀងហើយ កំពុងប្រើប្រាស់ស្មាតហ្វូន P10 Plus៖

២. កញ្ញា Adda តារាចម្រៀង Original Song ម្ចាស់បទពីរនាក់បានហើយ កំពុងប្រើប្រាស់ Huawei P10 Plus

៣. លោក ថេណា តារាចម្រៀង Origional Song ម្ចាស់បទ ខុសជំនាន់ កំពុងប្រើប្រាស់ P10 Plus៖

៤. តួឯកក្នុងរឿងម្តាយក្មេករើសកូនប្រសារ កញ្ញា ស៊ីន យូប៊ីន ប្រើប្រាស់ Smartphone Huawei P10 Plus

៥. លោក ខាត់ វៃហាំង តួឯកប្រុសក្នុងរឿង ម្តាយក្មេករើសកូនប្រសារ ប្រើប្រាស់ Smartphone Huawei P10 Plus

៦. តារាហ្វេសបុក និងសម្តែង កញ្ញា សាឡាត់ ស្រីឡាង កំពុងប្រើប្រាស់ ស្មាតហ្វូន Huawei P10

៧. ពិធីការិនីពូកែថ្វីមាត់ និងមានសំនូនវោហាសព្ទ័ពុំចេះរីស្ងូន អ្នកនាង ខៀវ សានសាណា កំពុងប្រើប្រាស់ Huawei P10

៨. DJ ពូកែថ្វីមាត់ និងសំនួនវោហាសព្ទ័អប់រំ មិនចេះ រីងស្ងួត អ្នកណាង DJ Nana កំពុងប្រើប្រាស់ស្មាតហ្វូន Huawei P10 Plus

៩. តារាបង្ហាញម៉ូតល្បីឈ្មោះ និង ម្ចាស់ពានCambodian Next Top Model កញ្ញា ចាន់ គង្កា កំពុងប្រើប្រាស់ ស្មាតហ្វូន Huawei P10

១០. តារាបង្ហាញម៉ូត និង សម្តែងល្បីឈ្មោះ កញ្ញា សុផា លីនដា កំពុងប្រើប្រាស់ ស្មាតហ្វូន Huawei P10

១១. តារាសម្តែង និងបង្ហាញម៉ូតល្បីឈ្មោះ កញ្ញា ភីយ៉ា វេកា កំពុងប្រើប្រាស់ស្មាតហ្វូន Huawei P10

មតិយោបល់