ព័ត៌មានជាតិ

Update៖ ចៅក្រមសម្រេចឃុំខ្លួន ក្រុមអ្នកកត់កន្ទុយលេខនៅក្រុងតាខ្មៅ និងស្រុកស្អាង ដាក់ពន្ធនាគារ បណ្តោះអាសន្ន

កណ្តាលៈ កាលពីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ក្រុមអ្នកកត់កន្ទុយលេខនៅក្រុងតាខ្មៅ និងនៅស្រុកស្អាង បណ្តោះអាសន្ន ក្រោមបទចោទប្រកាន់« បើកកន្លែងលែងល្បែងស៊ីសងខុសច្បាប់» តាមមាត្រា ០៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់។

ក្រុមអ្នកកត់ល្បែងស៊ីសងដែលត្រូវលោកចៅក្រមសម្រេចឃុំខ្លួនបណ្តោះអាសន្ន ទាំងនោះទី០១ឈ្មោះ អាយ ឈុនណា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កត់ឆ្នោត មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី០២ ឈ្មោះ អ៊ូច គារិទ្ធិ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកត់ឆ្នោត
ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី០៣ឈ្មោះ ហាំ ស្រីពេជ្រ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកត់ឆ្នោត មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទី០៤ឈ្មោះ សន រតន្នី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកត់ឆ្នោត ទីលំនៅភូមិសិត្បូរ ឃុំសិត្បូរ ស្រុកស្អាង ខេត្តកណ្តាល ។ ទី០៥ឈ្មោះឈ្មោះ ម៉ិច គឹមសុង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកត់ឆ្នោត មានទីលំនៅភូមិកំពង់ព្រីង ឃុំសិត្បូរ ស្រុកស្អាង ខេត្តកណ្តាល ។ ទី០៦ឈ្មោះជា ហ៊ួង ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកត់ឆ្នោត ទីលំនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ ទី០៧ ឈ្មោះឃុន ចន្ធី ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកត់ឆ្នោត មានទីលំនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល និងទី០៨ ឈ្មោះ សុង ហាក់ភី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកត់ឆ្នោតទីលំនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

សូមបញ្ជាក់ថា យុទ្ធនាការបោសសម្អាតល្បែងស៊ីងសង កន្ទុយលេខខុសច្បាប់ នៅក្នុងក្រុងតាខ្មៅ និងស្រុកស្អាង បានធ្វើទ្បើង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ដោយតាមយោងបណ្តឹង ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ របស់ក្រុមហ៊ុន ឌ្រីមវីន ខបភើរេសិន (ឆ្នោតខ្មែរ)។
នៅថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៧ វេលា
ម៉ោង១១ និង៣០នាទីកម្លាំងនគរបាលជំនាញខេត្តកណ្តាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង និងក្រុងតាខ្មៅ ដោយបានការសម្របសម្រួល ពីលោក
ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកណ្តាល បង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ) និងករណី រំលោភទំនុកចិត្ត សរុបចំនួន០៨គោល ដៅដូចខាងក្រោម៖

– ក្រុងតាខ្មៅ៖ ០៣គោលដៅ១-គោលដៅ៖ ផ្សារដើមអំពិល ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ វត្ថុតាងចាប់យក៖ ម៉ាស៊ីនគិតលេខ ចំនួន០១តាំប៉ុង, ត្រាឈ្មោះ ឈុនណា ចំនួន០១, ម៉ាស៊ីនព្រីនធើ ចំនួន០១, ក្រដាសរ៉ាមមួយដុំ ចំនួន ៦៣សន្លឹក, ទូរស័ព្ទម៉ាក ហូវ៉ៃ ចំនួន ០១គ្រឿង, ប៊ិច ចំនួន ០១ដើម, វិញ្ញាប័នបត្ររបស់ក្រុមហ៊ុនឆ្នោតខ្មែរ ចំនួន០១សន្លឹក (ច្បាប់ដើម)ប្រាក់រៀល ចំនួន១០៩,៨០០រៀលគត់។

-គោលដៅទី២៖ ផ្សារតាខ្មៅថ្មី ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃ០៣គ្រឿង ប្រាក់រៀលចំនួន៩០០.០០០រៀល, ម៉ាស៊ីនគិតលេខចំនួន ០៣គ្រឿង បៀរ ចំនួន០២ហ៊ូ, ក្រដាសលទ្ធផល ឆ្នោតចេញរួច ចំនួន០៦ដុំ ក្រដាសសម្រាប់កត់លេខឆ្នោតចំនួន ០៨ដុំក្រដាស សម្រាប់កត់ឆ្នោតខ្មែរ 5D ចំនួន០១ដុំ, ប៊ិចចំនួន ០១កំប៉ុង, ដែកកិបសម្រាប់កិបក្រដាសចំនួន០១ ដុំ Wifi ម៉ាក COOTEL (ពណ៌លឿង ចំនួន០១ និងដុំសាក ចំនួន០១) វិញ្ញាប័នបត្របញ្ជាក់ផ្តល់សិទ្ធិលក់ឲ្យឈ្មោះ អ៊ូច គារិទ្ធិ ចំនួន០១សន្លឹក។

គោលដៅទី៣៖ ផ្សារឌឺលុច្ស (ផ្សារតាខ្មៅចាស់) ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ វត្ថុតាងចាប់យក៖ ប្រាក់រៀល ចំនួន ៤,៣០០,០០០រៀល, ប្រាក់រៀលប្រភេទក្រដាស ១០០រៀល ចំនួន ២០ម៉ឺនរៀល ប្រាក់ដុល្លារចំនួន ៣១៨ ដុល្លារអាមេរិក, កាតទូរស័ព្ទ ០៩៧ ប្រភេទ ៥ដុល្លារ ចំនួន ៤០ដុល្លារ,កាតទូរស័ព្ទស្មាត ប្រភេទ២ដុល្លារចំនួន២៦ដុល្លារ, ប្រភេទ១ដុល្លារចំនួន ១៩ដុល្លារ
, កាតទូរស័ព្ទ CellCard ២ដុល្លារ ចំនួន ២៤ដុល្លារ, ៥ដុល្លារ ចំនួន២៥ដុល្លារ និង១ ដុល្លារ ចំនួន ០៦ដុល្លារ, ទូរស័ព្ទដៃម៉ាក Samsung ពណ៌ស ចំនួន០១គ្រឿង, ទូរស័ព្ទម៉ាក Iphone 5c ចំនួន ០១គ្រឿង, អាជ្ញាប័ណ្ណឆ្នោតខ្មែរ ចំនួន០២សន្លឹក, កូនកាំបិតចិតបន្លែ ចំនួន០១, ក្រដាសចេញលទ្ធផលឆ្នោតខ្មែរ និងឆ្នោតវៀតណាម ក្រដាសកត់ឆ្នោត ក្រដាស កាល់គែ កំពុងប្រើចំនួន០៣សន្លឹក និងមិនទាន់ប្រើមួយចំនួន ។ ម៉ាស៊ីនគិតលេខ ចំនួន០១ ប្រដាប់កិបក្រដាស, ចំនួន០១, ប៊ិច ចំនួន២៧ដើម, ទូកញ្ចក់ ចំនួន០១ កំពស់ ១,២ម បណ្តោយ ០,៩ម ទទឹង ០,៦ម និងកៅអីផ្តៅ០១។

+ ស្រុកស្អាង៖ ចំនួន ០៥គោលដៅ៖

-គោលដៅទី១ ៖ ឃុំសិត្បូរ ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖ ស៊េរីចេញលទ្ធផលឆ្នោត ចំនួន០១ដុំ, តារាងឆ្នោត ចំនួន ០១ដុំ ម៉ាស៊ីនគិតលេខ ចំនួន០២, ប៊ិច ចំនួន០៣ដើម ម៉ាស៊ីនកត់ឆ្នោតខ្មែរ ចំនួន០១, កន្រ្តៃ ចំនួន ០១ បន្ទាត់ដែក ចំនួន ០១ តារាងកត់ឆ្នោតខ្មែរ ចំនួន០១ដុំ ,សៀវភៅសរសេរសម្រាប់ចាក់កន្ទុយលេខ
និងឈ្មោះអ្នកជំពាក់លុយ ចំនួន០១ក្បាល, ក្រដាសកន្ទុយលេខ ចំនួន០១ដុំ, ទូរស័ព្ទដៃ០២គ្រឿងម៉ាក SamsungNote3ចំនួន០១គ្រឿង និងHiya ចំនួន០១គ្រឿង, ប្រាក់រៀល ចំនួន ១៣២,៥០០រៀលគត់, តុ សម្រាប់កត់កន្ទុយលេខ ចំនួន០២។

-គោលដៅទី២៖ ឃុំសិត្បូរ ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យក៖ សៀវភៅកត់ស៊េរីឆ្នោតជាតិ ចំនួន០១ក្បាល, ក្រដាសកត់លេខឆ្នោត ចំនួន០១ដុំ (ទំហំ
បណ្តោយ៣២សម ទទឹង៤សម) ម៉ាស៊ីនគិតលេខ ចំនួន០២គ្រឿង, ទូរស័ព្ទដៃ ចំនួន០២គ្រឿង (Nokia . Samsung), ក្រដាសមានកត់លេខឆ្នោត ចំនួន០៤សន្លឹក, ប្រាក់រៀលចំនួន ៧៨.៦០០រៀលគត់, ប្រាក់ដុល្លារ ចំនួន ១០ដុល្លារអាមេរិក, ប៊ិចចំនួន ០៣ដើម, កន្រ្តៃចំនួន ០១, ប្រដាប់កិប ចំនួន ០១ សៀវភៅសរសេរ ចំនួន ០២ក្បាល, វិញ្ញាប័នបត្របញ្ជាក់ផ្តល់សិទ្ធិលក់ ចំនួន០១សន្លឹក
, តុធ្វើពីឈើ ជើងបួន ចំនួន០១ និងកៅអីឈើ ចំនួន ០២។

-គោលដៅទី៣៖ ភូមិលខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យក៖ ក្រដាសកត់ឆ្នោតខ្មែរ ចំនួន០៤សន្លឹក, ក្រដាសកត់ឆ្នោតយួន ចំនួន៧៤សន្លឹក
, សៀវភៅកត់លទ្ធផលឆ្នោតយួន ចំនួន០១ក្បាល, ទូរស័ព្ទដៃ ចំនួន០១គ្រឿង (ម៉ាក Samsung Galaxy Alfa)ម៉ាស៊ីនគិតលេខ ចំនួន០១គ្រឿង ផ្លាកសម្រាប់កត់លទ្ធផលឆ្នោតខ្មែរ ចំនួន០១, ប៊ិច ចំនួន ០១ដើម, ប្រាក់រៀលចំនួន ៥៩,០០០រៀលគត់, ក្រដាស់កាល់គែ ចំនួន០១សន្លឹក។

-គោលដៅទ៤៖ ភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យក៖ ក្រដាសឆ្នោតខ្មែរ ចំនួន០១សន្លឹក, ក្រដាសកាល់គែ ពណ៌ខៀវ ចំនួន០២ន្លឹក, ម៉ាស៊ីនគិតលេខ ចំនួន០២គ្រឿង, ប៊ិច ពណ៌ខៀវ ចំនួន០២ដើម, ក្តារខៀនសម្រាប់សរសេរលទ្ធផលឆ្នោតខ្មែរ ចំនួន០១ ប្រដាប់កិបចំនួន០១ ,ប្រាក់ដុល្លារ ចំនួន ០៥ ដុល្លារអាមេរិក ប្រាក់រៀលចំនួន ១៤៣,០០០រៀលគត់។

-គោលដៅទី៥៖ ភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យក៖ ក្រដាសឆ្នោតខ្មែរ ចំនួន០២ដុំ, ក្រដាសទទេរសម្រាប់កត់ឆ្នោត ចំនួន០២ដុំ
, ក្រដាសសំរាប់កត់ឆ្នោតស្ថានា ចំនួន០១ដុំ, កញ្ច្រែងដាក់ប៊ិច ចំនួន០១ (ប៊ិច១១ដើម), កញ្ច្រែងសំរាប់ដាក់សៀវភៅ ចំនួន០១, ម៉ាស៊ីនគិតលេខ ចំនួន០១គ្រឿង, ក្រដាសកាល់គែ ចំនួន០៨សន្លឹក ឆ្នោតកោស ចំនួន៤៦សន្លឹក (ខ្លី) ,ឆ្នោតកោស២០០០រៀល ចំនួន៩៤សន្លឹក, ឆ្នោតកោស៤០០០រៀល ចំនួន២៧សន្លឹក, ម៉ាស៊ីនវាយឆ្នោតខ្មែរ ចំនួន០១គ្រឿង, ប្រាក់រៀល ចំនួន ៦៥,០០០រៀលគត់, ទូរស័ព្ទដៃម៉ាក ហូវ៉ៃ ចំនួន០២គ្រឿង,​ កៅអីជ័រ ចំនួន០៣, តុដែក ចំនួន ០១។

+សរុបការឃាត់ខ្លួន ៖
-ក្រុងតាខ្មៅ ៖ ០៣ នាក់ (ប្រុស០១ ស្រី ០២)
-ស្រុកស្អាង ៖ ០៥ នាក់(ប្រុស ០៣ស្រី ០២)៕

មតិយោបល់