ព័ត៌មានកីឡា

Inter Milan កំពុងចាំត្រងយក Keylor Navas

ក្រុមយក្សអ៊ីតាលី Inter Milan កំពុងតែសម្លឹងឃើញឱកាសដ៍ល្អក្នុងការឆក់យក អ្នកចាំទីកូស្តារីកា Keylor Navas ពីក្រុម Real Madrid ។

បន្ទាប់ពីប្រភពពត៌មានជាច្រើន បានចុះផ្សាយពីបំណងរបស់ក្រុម Real Madrid ក្នុងការតាមប្រមាញ់ អ្នកចាំទីអេស្ប៉ាញ Devid De Gea ពីក្រុម Man Utd បានធ្វើឲ្យតំណែងរបស់ Keylor Navas មានបញ្ហាយ៉ាងខ្លាំង ប្រសិនបើ De Gea មកកាន់ Real Madrid មែននោះ។ យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ AS បានឲ្យដឹងថា ក្រុម Inter Milan មិនបានព្រងើយកន្តើយឡើយ ក្នុងការចាំត្រងអ្នកចាំទី Keylor Navas ។

ជាក់ស្តែងណាស់ Inter Milan បានកំណត់គោលដៅយ៉ាងច្បាស់ហើយថា ប្រសិនបើ Real Madrid ពិតជាបោះបង់ Navas ស្រវ៉ាចាប់យក De Gea មែននោះ ក្រុមអ៊ីតាលីមួយនេះ នឹងអន្តរាគមន៍យក Keylor Navas មកកាន់ Inter Milan ឲ្យបាន។ Navas គឺជាអ្នកចាំទីដ៍ល្អមួយរូបដែលបានជួយក្រុម Real Madrid ២រដូវកាលកន្លងមកនេះ ឲ្យទទួលបានជោគជ័យយ៉ាងច្រើន។ ក៍ប៉ុន្តែក្រុម Real Madrid បែរជាបន្តចង់បាន De Gea មកជំនួសតំណែងរបស់ Navas ដដែល ជាហេតុធ្វើឲ្យ Navas អាចនឹងបាត់បង់តំណែង ប្រសិនបើមានការដោះដូរមែននោះ។

យ៉ាងណាវិញ Inter Milan មិនបណ្តោយឲ្យសមត្ថភាព របស់អ្នកចាំទីកូស្តារីការូបនេះ ត្រូវបញ្ចប់ឡើយ ព្រោះថា ក្លិបអ៊ីតាលីមួយនេះ នឹងនាំយក អ្នកចាំទីដ៍ល្អរូបនេះទៅកាន់ទឹកដី អ៊ីតាលី ជាក់ជាមិនខាន។

មតិយោបល់