ព័ត៌មានសេដ្ឋកិច្ច

តម្លៃទឹក ឡើងថ្លៃខុសធម្មតា ដោយសារប្រើរូបមន្តខុស តែធានាសងជូនវិញ

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចេញសេចក្តីជូនដំណឹងនៅថ្ងៃនេះថា ដោយសារមានកំហុសបច្ចេកទេស រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើការគណនា និងចេញវិក្កយបត្រពុំត្រឹមត្រូវ បណ្តាលឲ្យមានការកើនឡើងនៃតម្លៃទឹកប្រើប្រាស់របស់ប្រជាជន ទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ។

អាស្រ័យហេតុនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គណនាតម្លៃទឹកតាមរបៀបគណនាចាស់ និងសងជូនអតិថិជនវិញ​ នូវតម្លៃលម្អៀងលើស។

គួររម្លឹកដែរថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា ថ្លៃទឹកភ្លើងនៅទូទាំងប្រទេស ចុះថ្លៃ ចាប់ពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៧តទៅ។

សម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកក្រោម ៣ម៉ែត្រគូប ក្នុងមួយខែ គឺត្រូវបានបន្ធូរបន្ថយតម្លៃមកត្រឹម ៤០០រៀលក្នុងមួយម៉ែត្រគូប ពោលគឺថ្លៃដើម ហើយបើប្រើប្រាស់ចន្លោះពី ៤-៧ម៉ែត្រគូប គឺបញ្ចុះតម្លៃពី ៥៥០រៀល មកត្រឹម ៥០០រៀល៕

មតិយោបល់