ក្រុមជើងខ្លាំងអាស៊ី សាម៉ូរ៉ៃ ជប៉ុន នៅតែខ្លាំង បើទោះបីជាប៉ះក្រុមជើងឯកទ្វីបអាស៊ី អូស្ត្រាលី ក៍ក្រុមជប៉ុននៅតែធ្វើបានយ៉ាងល្អ។
ជាក់ស្តែងណាស់ ក្នុងជំនួបជម្រុះ World Cup ម្សិលមិញនេះ ជប៉ុនបានយកឈ្នះលើក្រុម អូស្ត្រាលី ក្នុងលទ្ធផល ២-០ ។ ២គ្រាប់របស់ជម្រើសជាតិ ជប៉ុនរកបានដោយ កីឡាករ Takuma Asano នៅនាទីទី ៤១ និងគ្រាប់ទី២ រកបានដោយកីឡាករ Yusuke Idegochi នៅនាទីទី ៨៣ ។ ឆ្លងកាត់ការប្រកួតនេះ ក្រុមជម្រើសជាតិជប៉ុន បន្តគ្រោងតំណែងកំពូលតារាង នៃពូលB ដោយឆ្លងកាត់ការប្រកួត ៩ប្រកួតកន្លងមក ឈ្នះ ៦ ស្មើ២ និងចាញ់ ១ប្រកួតមាន ២០ ពិន្ទុក្នុងដៃ នាំមុខក្រុមលេខ២ និង លេខ៣ អារ៉ាប៊ីសាអូឌីត និងអូស្ត្រាលី ៤ពិន្ទុ ខណៈក្រុមទាំង២ មាន ១៦ពិន្ទុដូចគ្នា។
ដូច្នេះហើយ ក្រុម សាម៉ូរ៉ៃជប៉ុន គឺជាក្រុមដែលបានឡើង ទៅកាន់ វគ្គចែកពូល World Cup ក្នុងប្រទេសរុស្ស៊ីដោយស្វ័យប្រវត្តិ ក្នុងពូលB នេះស្របពេលដែលក្រុម អារ៉ាប៊ីសាអូឌីត និងអូស្ត្រាលីប្រជែងគ្នា មានមួយក្រុមឡើងស្វ័យប្រវត្តិ និងមួយក្រុមទៀត ទាត់ខ្វែងជាមួយក្រុមលេខ៣ ពូលA ដែលមួយប្រកួតចុងក្រោយនេះ អារ៉ាប៊ីសាអូឌីត ជួបជប៉ុន ចំណែកអូស្ត្រាលី ជួបថៃ។




មតិយោបល់