ព័ត៌មានជាតិ

អាសូរ! លោកយាយម្នាក់ត្រូវរថយន្តកុងតឺន័របុក និង កិនស្លាប់យ៉ាងរន្ធត់!

បាត់ដំបង: គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តធន់ធំប្រភេទកុងតឺន័រមួយគ្រឿង បើកមិនប្រយត្ន័ ទៅបុកនឹងលោកយាយដែលកំពុងដើរថ្មើជើងតាមដងផ្លូវពេញទំហឹង រួចកិនបន្ថែមទៀត បណ្តាលឲ្យលោកយាយស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ចន្លោះគីឡូលេខ៨-៩ លើផ្លូវ១៥៧០ ភូមិថ្មី ឃុំតាគ្រាម។

គ្រោះថ្នាក់ចរាចរណ៍នេះគឺបង្កឡើងដោយរថយន្តធន់ធំម៉ាកហីណូ កុងតឺន័រ ពាក់ស្លាកលេខ ព្រះសីហនុ 3A-2407 បើកបរដោយឈ្មោះ ម៉ម សំអាត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅស្រុកពញ្ញាឮ ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន បន្ទាប់ពីបានរថយន្តក្នុងទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យបុកលោកយាយឈ្មោះ តុស ឈឿប អាយុ៨៤ឆ្នាំ ដែលកំពុងដើរអូសធាងដូងឆ្លងផ្លូវពីលិចទៅកើត បណ្ដាលឲ្យរបួសធ្ងន់ហើយបានស្លាប់ក្រោយពេលកើតហេតុរយ:ពេល៣០នាទី៕

មតិយោបល់