ក្រុមមាន់គកបារាំង បានឡើងមកឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយពីយកឈ្នះក្រុមហូរឡង់ ក្នុងលទ្ធផល ៤-០ ក្នុងព្រឹត្តិការណ៍ជម្រុះ World Cup របស់ទ្វីបអឺរ៉ុប ក្នុងពូលA ។
នេះគឺជាជ័យជម្នះយ៉ាងត្រចះត្រចង់ សម្រាប់ក្រុមជម្រើសជាតិបារាំង ក្នុងការយកឈ្នះលើក្រុមខ្លាំង ហូរឡង់ដោយលទ្ធផលគាប់ប្រសើរបែបនេះ។ ៤គ្រាប់របស់ បារាំងរកបានដោយ ខ្សែប្រយុទ្ធឆ្នើម Antonie Griezmann នៅនាទីទី១៤, Thomas Lemar នៅនាទីទី៧៣ និង៨៨ និងខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe នៅនសទីទី ៩០៎ ។ ចំណែកក្រុមជម្រើសជាតិហូរឡង់វិញ មិនអាចរកគ្រាប់បាល់សងវិញបានឡើយ បែរជាទទួលបានកាតក្រហម១វិញ ដោយកីឡាករ Strootman នៅនាទីទី៦២ បន្ទាប់ពីទទួលបានកាតលឿងចំនួន២លើក។ ឆ្លងកាត់ការប្រកួតនេះ ក្រុមជម្រើសជាតិបារាំង បានឡើងមកឈរលេខ១ បណ្តោះអាសន្នក្នុងពូល A ដោយប្រកួតបាន ៧ប្រកួតកន្លងមក ឈ្ះ ៥ប្រកួត ស្មើ១ និងចាញ់១ មាន ១៦ពិន្ទុ ខណះក្រុមស៊ុយអ៊ែត ឈរលេខ២ មាន១៣ពិន្ទុក្រោយពីចាញ់ក្រុម ប៊ុលការី ៣-២ យប់មិញនេះ។
ដូច្នេះហើយ នៅសល់៣ប្រកួតទៀត នឹងដឹងហើយថា ក្រុមណាដែលត្រូវឡើងទៅកាន់វគ្គចែកពូល ព្រឹត្តិការណ៍ World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី ហើយក្រុមណាត្រូវប្រកួតខ្វែងនោះ។ គួរបញ្ជាក់ផងដែរថា ក្រុមកំពូលតារាង ក្នុងពូលឡើយដោយស្វ័យប្រវត្តិ ចំណែកក្រុមលេខ២ ក្នុងតារាង ត្រូវប្រកួតជម្រុះជាមួយក្រុមលេខ២ពូលផ្សេងទៀត។
https://www.youtube.com/watch?v=YUA4TkRBOY4
មតិយោបល់