ព័ត៌មានកីឡា

អីយ៉ា! ខ្ញីចាស់កាន់តែហឹរមែន (វីដេអូ)

កំពូលខ្សែប្រយុទ្ធឆ្នើម លំដាប់ពិភពលោក Cristiano Ronaldo រកបាន Hat trick ឲ្យក្រុមជម្រើសជាតិ Portugal ក្នុងការយកឈ្នះលើក្រុម Faroe Islands ក្នុងលទ្ធផល ៥-១ ។

ថ្វីបើអាយុកាន់តែជ្រេ ជាងមុនមែន ក៍ប៉ុន្តែ កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មិនទោរទន់ទៅតាមអាយុឡើយ។ ជាក់ស្តែងណាស់ ក្នុងការប្រកួតជម្រុះ World Cup យប់មិញនេះ ខ្សែប្រយុទ្ធ ដែលទើបឈ្នះ UEFA Best Man of the Year រូបនេះ បានបន្តរកគ្រាប់បាល់យ៉ាងអស្ចារ្យឲ្យក្រុមជម្រើសជាតិ Portugal ។ ក្នុងនោះដែរ តារាដ៍ឆ្នើមរូបនេះ បានសម្រេចគ្រាប់បាល់ រហូតដល់ទៅ ៣គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមទាត់ចូលទី២គ្រាប់ ក្នុងចំណោមគ្រាប់បាល់ចំនួន ៥គ្រាប់ដែល Portugal រកបានលើក្រុម Faroe Islands ។

៣គ្រាប់របស់ Ronaldo រកបាននៅនាទីទី ៣, ២៩ ( បាល់១១ម៉ែត្រ ), និងនាទីទី៦៤ ខណ:២គ្រាប់ទៀតរកបានដោយ William Carvalho នៅនាទីទី ៥៨ និង Nelson Oliveira នៅនាទីទី ៨៤ ចំណែកក្រុម Faroe Islandsរកបានត្រឹម១គ្រាប់ដោយកីឡាករ Baldvinsson នៅនាទីទី ៣៨។

តោះ! មកទស្សនា ការស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យរបស់ Portugal លើក្រុម Faroe Islands ខាងក្រោមនេះ៖

//www.youtube.com/watch?v=_hF9Mygmp3I

មតិយោបល់