ព័ត៌មានកីឡា

អតីត​កីឡាករ Man Utd ​ម្នាក់​ថា ​បិសាច​ក្រហម​ឆ្នាំ​នេះ​មិន​បាន Top4 ​ទេ

ក្រុម Manchester United ក្នុងរដូវកាលនេះ កំពុងតែឈរនៅចំណាត់ថ្នាក់ទី៨ ក្នុងតារាងលីគកំពូលអង់គ្លេស ក្រោយពីបានត្រឹមស្មើជាមួយ Burnley កាលពីសប្ដាហ៍មុន។

ដោយមើលឃើញពីការលំបាករកជ័យជម្នះនិងទម្រង់លេងមិនមុតស្រួចនេះហើយ បានជាធ្វើឱ្យលោក Owen Hargreaves ជាអតីតខ្សែបម្រើរបស់ក្រុម Man Utd យល់ឃើញថាក្រុមមួយនេះ អាចនឹងគ្មានឱកាសបានជាប់ Top4 ទៅលេងពានរង្វាន់ UEFA Champions League នោះទេ កុំថាឡើយដល់ទៅយកពានរង្វាន់នោះ។

Owen បានបន្ថែមទៀតថាក្រុមរបស់លោក Jose Mourinho ហាក់គ្មានសំណាងក្នុងការកគ្រាប់បាល់ឡើយ បើជាមានឱកាសហើយក៏ដោយ។ ដូច្នេះលោក Jose ត្រូវតែធ្វើការផ្លាស់ប្ដូរខ្លះក្នុងតំបន់ប្រយុទ្ធ ប្រសិនបើចង់ស្វែងរកជ័យជម្នះបាន។ ដោយការផ្លាស់ប្ដូរនោះ គឺតម្រូវឱ្យ Michael Carrick និង Henrikh Mkhitayan បានចូលលេងវិញ ដើម្បីជាការបង្កើតឱកាសបានកាន់តែច្រើនសម្រាប់រកគ្រាប់បាល់។

Manchester United ខកខានទទួលបានជ័យជម្នះ៤ប្រកួតមកហើយ ដោយឈរនៅត្រឹមចំណាត់ថ្នាក់ទី៨ក្នុងតារាង។ ដោយលទ្ធផលនេះ បានតម្រូវឱ្យលោក Jose Mourinho កំពុងតែស្វែងរកចំណុចខ្សោយរបស់ក្រុមដើម្បីកែតម្រូវថែមទៀត៕

 

 

មតិយោបល់