ព័ត៌មានកីឡា

Arsenal រំពឹងមិនជួប Atletico Madrid

ក្រោយពីឡើងទៅកាន់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League រួចមកក្រុមកាំភ្លើងធំ Arsenal នៅមិនទាន់ដឹងថា ពួកគេត្រូវជួបក្រុមណាមួយ ឡើយ ដោយរង់ចាំអ៊ុតមើល ការចាប់ឆ្នោតល្ងាចនេះសិន។

ក្រុមកាំភ្លើងធំ Arsenal នៅសល់មហិច្ចតាចុងក្រោយរបស់ពួកគេមួយទៀត​ប៉ុណ្ណោះ គឺការឈ្នះពាន Europa League ក្រោយពីរបូតពានអស់ នៅអង់គ្លេស​រួចមក។ ចំពោះការឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ដែរ ថ្វីដ្បិតតែមាន​សុទ្ធតែក្រុមខ្លាំងទាំងអស់មែន តែសម្រាប់ Arsenal ហាក់មិនចង់ជួបក្រុម​អេស្ប៉ាញ Atletico Madrid ឡើយ។

ការមិនចង់ជួបនេះដែរ មិនមែនមានន័យថា Arsenal ខ្លាច Atletico Madrid ឡើយ ក៍ប៉ុន្តែ ការជួប Atletico Madrid នេះវាអាចជាឧបសគ្គច្រើន រារាំងដល់មហិច្ចតារបស់ Arsenal ព្រោះក្រុមអេស្ប៉ាញ​មួយនេះ ជាក្រុមខ្លាំង ពោលគឺក្រុមគីឡូធ្ងន់ នៅ Europa League ឆ្នាំនេះ។ ចំណែកក្រុម Salzburg របស់ស្វ៊ីស និងក្រុម Marseille របស់បារាំងវិញ ក៍មិន​ណយដែរ​ តែ Arsenal ចង់ជួបក្រុម២នេះ ជាង Atletico Madrid ដោយសារតែគីឡូក្រុម២នេះ មានកម្រិតទាបជាងក្រុមអេស្ប៉ាញ ជាពិសេសនោះ Arsenal មានរំពឹងច្រើនក្នុងការឈ្នះក្រុមទាំង២នេះ។

រង់ចាំមើលថា តើក្រុមកាំភ្លើងធំ Arsenal ត្រូវជួបក្រុមណាមួយ នាវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រនេះ ខណ:ការចាប់ឆ្នោតចាប់ផ្តើមឡើងនៅវេលាម៉ោង ៦ល្ងាច ជាមួយនឹង​ការចាប់ឆ្នោត Champion League ដែរ។

មតិយោបល់