ខ្សែប្រយុទ្ធឆ្នើមវ័យ ១៨ឆ្នាំ Kylian Mbappe បានក្លាយជាកីឡាករវ័យក្មេងដំបូងគេ ដែលស៊ុតបញ្ចូលទីឲ្យក្រុមជម្រើសជាតិ ក្នុងរយៈពេល ៥៤ឆ្នាំចុងក្រោយនេះ។
កីឡាករចំណូលថ្មី របស់ក្រុម Paris Saint Germain បានបង្កើតកំណត់ត្រាថ្មី នៅក្នុងក្រុមជម្រើសជាតិបារាំងហើយ ក្រោយពីរកបាន ១គ្រាប់ក្នុងជំនួបជាមួយក្រុមជម្រើសជាតិហូរឡង់។ ១គ្រាប់នេះ គឺជាគ្រាប់បាល់ដំបូងរបស់ កីឡាករវ័យ ១៨ឆ្នាំរូបនេះឲ្យក្រុមជម្រើសជាតិបារាំង ដែលជាគ្រាប់បាល់មួយធ្វើឲ្យ Mbappe បង្កើតកំណត់ត្រាថ្មី នៅក្រុមជម្រើសជាតិ។ ជាក់ស្តែងណាស់ Mbappe បានក្លាយជាកីឡាករបារាំង វ័យក្មេង ដែលមានអាយុត្រឹម ១៨ឆ្នាំដែលអាចស៊ុតឲ្យក្រុមជម្រើសជាតិ ក្នុងរយៈពេល ៥៤ ឆ្នាំចុងក្រោយនេះ។
គួរបញ្ជាក់ផងដែរថា កាលពី ៥៤ឆ្នាំមុន ពោល កីឡាករ Georges Lech វ័យ ១៨ឆ្នាំ បានស៊ុតឲ្យក្រុមជម្រើសជាតិបារាំង ក្នុងថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ១៩៦៣ ដែលត្រូវបានកត់ត្រាជាកីឡាករ វ័យក្មេងបារាំង ដំបូងគេដែលរកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិបារាំង។ ដូច្នេះហើយ Kylian Mbappe បានក្លាយជាកីឡាករវ័យក្មេងបារាំងទី២ ដែលអាចរកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិ ខណៈរយៈពេល ៥៤ឆ្នាំចុងក្រោយនេះ មិនទាន់មានកីឡាករវ័យក្មេងអាយុត្រឹម ១៨ឆ្នាំបារាំងរូបណា អាចធ្វើបានដូច Kylian Mbappe ឡើយ។
មតិយោបល់