ព័ត៌មានកីឡា

បែកធ្លាយ​ Benzema យល់ព្រមផ្លាស់មកកាន់ Emirates

នេះគឺជារឿងដ៍គួរឲ្យភ្ញាក់ផ្អើលមួយ ដែលត្រូវបានគេទម្លាយ​ឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមអធិរាជស Real Madrid កីឡាករ​ Karim Benzema បានយល់ព្រម​ផ្លាស់មកកាន់ក្រុមកាំភ្លើងធំ Arsenal ។

ការតាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Karim Benzema អស់រយ:ពេលប៉ុន្មានរដូវកាលកន្លងមកនេះ របស់លោក Arsene Wenger បានលេចចេញជារូបរាងបណ្តើរៗ​ហើយ ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា Karim Benzema បានយល់​ព្រមផ្លាស់មកកាន់ក្រុមកាំភ្លើងធំ Arsenal ហើយ នៅរដូវក្តៅខាងមុខនេះ។ ការចាកចេញពី Real Madrid នេះដែរ ដោយសារតែក្រុមអធិរាជស បានសម្លឹងឃើញ​កីឡាករប្រយុទ្ធថ្មីៗ ដូចជា Neymar របស់ក្រុម Paris Saint Germain និង Harry Kane របស់ក្រុម Tottenham ដើម្បីទៅជំនួសតំណែងរបស់ Benzema ដែលកំពុងធ្លាក់ទម្រង់លេងនោះ។

ជាការពិតណាស់ រដូវកាលនេះ Benzema ធ្វើមិនបានល្អឡើយ ខណ:កីឡាករបារាំងរូបនេះ ទើបតែស៊ុតបាន​​ ២គ្រាប់ប៉ុណ្ណោះ នៅ Laliga ដែលនេះគឺជាការបង្ហាញខ្លួនយ៉ាងអន់បំផុត ចាប់តាំងពីផ្លាស់មក Real Madrid តាំងពីឆ្នាំ ២០០៩។ ក្នុងនោះដែរ សម្រាប់លោក Arsene Wenger ហាក់មិន​ខ្វល់ខ្វាយពីរឿងនេះឡើយ លោកចង់បាន Benzema មកកាន់ Arsenal ដោយជំនឿចិត្តថា Benzema មានសមត្ថភាពលេងយ៉ាងល្អ មិនខុសកាលពីនៅ Lyon និង Real Madrid ឡើយ។

យ៉ាងណាវិញ Real Madrid អាចលក់ចេញ Benzema ក្នុងតម្លៃប្រមាណជា ៦០លានផោន ស្របពេលដែល Arsenal អាចហ៊ានទិញខ្ទង់​៤០លានផោន ប៉ុណ្ណោះ ខណ: Benzema វិញ បានសម្រេចចិត្តមកចូលរួមជាមួយក្រុម​កាំភ្លើងធំ Arsenal រួចហើយ។

មតិយោបល់