ព័ត៌មានកីឡា

Pique អ្នកគាំទ្រនៅ Bernabeu ពិតជាគួរឲ្យគោរពមែន

ខ្សែការពារជម្រើសជាតិអេស្ប៉ាញ កីឡាករ Gerrard Pique បានធ្វើការកោតសរសើរយ៉ាងខ្លាំង ដល់អ្នកគាំទ្រ នៅកីឡារដ្ឋាន Santiago Bernabeu កាលពីយប់មិញនេះ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ មកលើសមាជិកជម្រើសជាតិ ដែលមកពីក្រុម Barcelona ។

ជាការពិតណាស់ ក្នុងការប្រកួតរវាង អេស្ប៉ាញ និងអ៊ីតាលីយប់មិញនេះ មានវត្តមានរបស់កីឡាករក្រុម Barcelona ចំនួន៤រូប ដែលបង្ហាញខ្លួន ក្នុងជម្រើស ១១នាក់ដំបូង រួមមានដូចជា Judi Alba, Gerrard Pique, Sergio Busquets និង Andre Iniesta ។ យ៉ាងណាវិញ Pique បានសរសើរ ដល់អ្នគាំទ្រ នៅ Bernabeu ទាំងអស់ ក្រោយពីចប់ការប្រកួតថា៖ មនុស្សនៅទីនេះ ពិតជារួសរាយ នឹងមិនប្រកាន់ពីអ្វីគ្រប់យ៉ាងឡើយ អ្នកទាំងអស់ធ្វើបែបនេះ ច្បាស់ណាស់ថា ជាការគាំទ្រប្រកបដោយសមធម៌។ ជាក់ស្តែង បើទោះបីជា Poque តែងតែវាយប្រហារ មកលើក្រុម Real Madrid ជាពិសេសជាមួយនឹង Sergio Ramos ដែលតែងតែឆ្លើយឆ្លងគ្នា ទៅវិញទៅមកដោយពាក្យសម្តីនោះ ជាកត្តាមួយដែលធ្វើឲ្យអ្នកគាំទ្រ Real Madrid ទាំងអស់ មិនពេញចិត្តនឹងកីឡាកររូបនេះឡើយ។

យ៉ាងណាវិញ សម្រាប់ការប្រកួតយប់មិញនេះ អ្នកគាំទ្រ ពេញកីឡារដ្ឋាន Santiago Bernabeu មិនបានគិតខ្វាយខ្វល់ រឿងគំនុំណាមួយ ជាមួយ Pique និងកីឡាករដែលមកពីក្រុម Barcelona ឡើយ ពោលអ្នកគាំទ្រទាំងអស់ នាំគ្នាស្រែកហ៊ោរកញ្ជ្រៀវ ពេញទីលាន ស្វាគមន៍ និងលើកទឹកចិត្តដល់កីឡាករជ់្រើសជាតិអេស្ប៉ាញទាំងអស់។

មតិយោបល់