ព័ត៌មានកីឡា

បំណងមិនបានសម្រេច មនុស្សគ្រប់រូបតែងតែបែបនេះ

មិត្តរួមក្រុមជម្រើសជាតិប្រេស៊ីល ជាច្រើនរូប ពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះ ការខកខាន មិនបានផ្លាស់ទៅកាន់ក្រុម Barcelona ដែលជាក្តីបំណងរបស់ កីឡាករ Philippe Coutinho។

ជាក់ស្តែងណាស់ បន្ទាប់ពីប្រកួតយកឈ្នះក្រុម អេក្ខាឌ័រ ២-០ ដែល Coutinho រកបាន១គ្រាប់នោះ កីឡាកររួមក្រុមជម្រើសជាតិជាច្រើន បានឃើញ Coutinho ស្រក់ទឹកភ្នែក នៅពេលដែលរូបគេទទួលបានដំណឹងថា ក្រុមហង្សក្រហម Liverpool បានបន្តបដិសេធ ក្នុងការផ្លាស់ទៅកាន់ក្រុម Barcelona ។ ក្នុងនោះដែរ កីឡាករដែលបានឃើញ ទឹកភ្នែក របស់ Coutinho បាននិយាយថា នេះគឺជាលើកទី១ ហើយសម្រាប់ពួកគេដែលបានឃើញ ទឹកភ្នែកហូរធ្លាក់ពីរង្វង់ភ្នែករបស់តារាឆ្នើមរូបនេះ។ ជាក់ស្តែងណាស់ អ្នកទាំងអស់នោះ បាននិយាយទៀតថា យើងទាំងអស់គ្នា ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះលទ្ធផលមិនប្រសើរនេះ យើងយល់ពីទំហំទឹកចិត្ត នៃការខកបំណងនេះ ក៍ប៉ុន្តែពួកយើងទាំងអស់គ្នា ក៍ចង់ឲ្យ Coutinho រឹងមាំឡើង ត្រូវព្យាយាម នៅរាល់ឧបសគ្គ ដែលកំពុងកើតមានចំពោះមុខ ដើម្បីស្វែងរកជោគជ័យ នៅថ្ងៃខាងមុខទៀត។

គួរបញ្ជាក់ផងដែរថា ក្រុមហង្សក្រហម Liverpool បានធ្វើការបដិសេធ នៅវិនាទីចុងក្រោយនៃទីផ្សារដោះដូរកីឡាករ ដែលកត្តានេះហើយ ជាក្តីខកបំណងដ៍ធំ របស់ Philippe Coutinho ដែលមានក្តីបំណងចង់ផ្លាស់ទៅកាន់ក្រុម Barcelona ។

មតិយោបល់