ខ្សែប្រយុទ្ធបារាំង Antonie Griezmann ត្រូវបានកាសែតនៅក្នុងប្រទេសអេស្ប៉ាញ បានទម្លាយនូវតម្លៃ Release Clause រហូតដល់ទៅ ១៨៤លានផោន ស្មើ ២០០លានអឺរ៉ូ ខណៈក្រុម បីសាចក្រហម Manchester United កំពុងពិចារណា។
បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា ថ្វីបើក្រុម Atletico Madrid ជោគជ័យក្នុងការរក្សាទុក Griezmann នារដូវក្តៅកន្លងមកមែន តែនៅខែមករាខាងមុខនេះ មិនប្រាកដឡើយ ព្រោះថាក្រុមអេស្ប៉ាញមួយនេះ បានរួចផុតពីការពិន័យរបស់ សហព័ន្ធ។ យ៉ាងណាវិញ ប្រភពខាងលើដដែលបានបន្ថែមទៀតថា ក្លិប Atletico Madrid បានបង្ហាញនូវតម្លៃផ្តាច់កុងត្រារបស់ Antonie Griezmann ខ្ពស់មែនទែន រហូតដល់ទៅ ១៨៤លានផោន ប្រសិនបើមានក្លិបណាចង់បាននោះ។ តាមរយៈតម្លៃនេះ វាពិតជាពិបាកខ្លាំងណាស់ សម្រាប់ក្រុមបីសាចក្រហម Manchester United ព្រោះថា តម្លៃ Release Clause នេះ បានកើនឡើងរហូតដល់ទី ៩២លានផោន លើសពីតម្លៃ ដែល Man Utd តាមទិញ Griezmann នារដូវក្តៅកន្លងមក។ ម្យ៉ាងវិញទៀត Griezmann ដូចជាមានបំណងចង់មកលេងនៅអង់គ្លេសខ្លាំងណាស់ ក៍ប៉ុន្តែ បំណងនេះត្រូវខកខានទៅវិញ ក្រោយពី Atletico Madrid ជាប់បម្រាម។
យ៉ាងណាវិញ ទំនងជាខែមករាខាងមុខនេះ ដែលជាការដោះដូរកីឡាករ នៅរដូវរំហើយ Griezmann នៅតែជាមុខព្រួញរបស់ក្រុមបីសាចក្រហម Manchester United ដដែល។ ដូច្នេះហើយរង់ចាំមើលថា តើលោក Jose Mourinho ហ៊ានចំណាយលុយមហាសាល ដើម្បីទិញ Antonie Griezmann ពីក្រុម Atletico Madrid ឬក៍យ៉ាងណា?
មតិយោបល់