ព័ត៌មានកីឡា

Leonardo Vitorino៖ យើងមានចំណុចពិសេសអាចយកពិន្ទុពី វៀតណាម បាន

លោក Leonardo Vitorino ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាមានសង្ឃឹមយ៉ាងមុតមាំអំពីឱកាសនៃការទទួលបានពិន្ទុនៅក្នុងវគ្គជម្រុះ AFC Asian Cup ជាមួយវៀតណាម នាល្ងាចថ្ងៃអង្គារ៍នេះ។

ថ្លែងនៅក្នុងសន្និសីទកាសែតមុនការប្រកួតលោក Vitorino បាននិយាយថា៖ «ខ្ញុំមានការសប្បាយចិត្តជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមប៉ុន្តែបានបញ្ជាក់ថាការប្រកួតនាពេលខាងមុខរបស់ពួកគេនឹងមានភាពស្វិតស្វាញខណៈដែលពួកគេត្រូវប្រឈមនឹងក្រុមមួយដែលខ្លាំងបំផុតក្នុងតំបន់។ គ្រូប្រេស៊ីលបន្ថែមថា “ទោះបីជាវៀតណាមបានជំនួសតំណែងគ្រូបង្វឹករបស់ពួកគេ បន្ទាប់ពីការប្រកួតស៊ីហ្គេមលើកទី 29 ក៏ដោយក៏ពួកគេនៅតែជាក្រុមខ្លាំង” ។ ប៉ុន្តែកម្ពុជាមានប្រៀបលើការប្រកួតព្រោះយើងជាម្ចាស់ផ្ទះ ហើយក្រៅពីនេះខ្ញុំមានកីឡាករឆ្នើមៗ ជាច្រើននៅក្នុងដៃ។ ដូច្នេះខ្ញុំជឿថាក្រុមរបស់ខ្ញុំនឹងទទួលបានលទ្ធផលល្អ។ គោលដៅរបស់ខ្ញុំនៅក្នុងការប្រកួតបន្ទាប់គឺការទទួលបានយ៉ាងហោចណាស់មួយពិន្ទុ»។

សូមបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវទទួល ក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃទី០៥ ខែកញ្ញា នេះ នាវេលាម៉ោង ៦និង៣០ នាទីល្ងាច ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

មតិយោបល់