ព័ត៌មានកីឡា

អ្នក​ចាត់ការ​ក្រុម Barca ​ថា Messi ​ត្រូវ​គេ​ពិន័យ​នៅ​ជម្រើស​ជាតិ​គឺ​ជា​រឿង​ល្អ​បំផុត

លោក Luis Enrique ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​នៅ​ពេល​ដឹង​ថា Lionel Messi ​ត្រូវ​គេ​ពិន័យ ​មិន​អាច​ចួល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ដល់​ទៅ​៣​ប្រកួត​ ទៀត។

Messi ​ត្រូវ FIFA ​ពិន័យ​មិន​ឱ្យ​ចូល​លេង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​រហូត​ដល់​ទៅ​៣​ប្រកួត​ទៀត​ឯ​ណោះ ដូច្នេះ​រូប​គេ​នឹង​មាន​ពេល​ទំនេរ​ច្រើន​ក្នុង​ការ​លេង​ឱ្យ​ក្រុម​ Barcelona ​ក្នុង​ពាន​រង្វាន់ La Liga ​និង UEFA Champions League ។ ចំពោះ​រឿង​នេះ​ដែរ លោក Enrique ​អ្នក​ចាត់ការ​ក្រុម​អ្នក​មាន​បុណ្យ​សប្បាយ​ចិត្ត​ខុស​ពី​អ្នក​ដទៃ ​ក្រោម​ហេតុផល​ថា​នេះ​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​ Key Player ​រូប​នេះ​នឹង​បាន​លេង​ឱ្យ​ក្រុម​បាន​ច្រើន​និង​មាន​ភ័យ​រឿង​របួស។

“យើង​តែងតែ​ពិនិត្យ​មើល​គ្រប់​កីឡាករ​ទាំង​អស់។ ចំពោះ​រឿង Messi ​គាត់​បាន​ជាប់​ពិន័យ​ជា​ច្រើន​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។ ប៉ុន្តែ​ជាមួយ​នឹង​កាល​វិភាគ​ជាប់​ៗ​គ្នា​ច្រើន​យ៉ាង​នេះ ​ខ្ញុំ​អាច​និយាយ​បាន​ថា​ការ​ពិន័យ​របស់ Messi ​គឺ​ជា​រឿង​ល្អ​សម្រាប់​ក្រុម Barcelona ”។ សម្ដី​របស់​លោក Enrique ៕

មតិយោបល់