ថ្វីបើអ្នកចាំទីជម្រើសជាតិអាឡឺម៉ង់ Manuel Neuer បានជាពីរបួសហើយក្តី តែក្រុម Bayern Munich កំពុងតែសម្លឹងមើលអ្នកចាំទីជម្រើសជាតិអង់គ្លេសមួយរូប នាព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីសិន។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុមជើងឯកអាឡឺម៉ង់ Bayern Munich ចាប់អារម្មណ៍ចង់បាន អ្នកចាំទី Jordan Pickford របស់អង់គ្លេស។ ក្នុងនោះដែរ Bayern Munich នឹងមិនទាន់ធ្វើការទាក់ទងណាមួយ ដើម្បីផ្ទេេយកអ្នកចាំទីរូបនេះឡើយ ដោយក្រុមអាឡឺម៉ង់មួយនេះ នឹងធ្វើការសង្កេត Jordan Pickford នាការប្រកួត World Cup នៅរុស្ស៊ីសិន។ ក៍ប៉ុន្តែ តាមប្រភពខាងលើដដែល បានបញ្ជាក់ឲ្យដឹងទៀតថា Bayern Munich ប្រហែលជាមិនបោះបង់ឱកាស ក្នុងការតាមប្រមាញ់ អ្នកចាំទីអង់គ្លេសរូបនេះឡើយ ខណៈក្លិបមួយនេះ កំពុងត្រូវការអ្នកចាំទី បន្ថែមផងនោះ។
ដូច្នេះហើយ ក្រុម Bayern Munich នឹងតាមប្រមាញ់ អ្នកចាំទី Jordan Pickford របស់អង់គ្លេស បន្ទាប់ពីព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីត្រូវបញ្ចប់សិន។
មតិយោបល់