បន្ទាប់ពីពាក្យចចាមអារាម ដែលលោក Nasser Al-Khelaifi ប្រធានក្លិប Paris Saint Germain យល់ព្រមលក់ Neymar ឲ្យ Real Madrid នៅរដូវក្តៅក្រោយ ក្រោមលក្ខខ័ណ្ឌ ក្លិបបារាំងមួយនេះ ឈ្នះពាន Champion League នោះ នៅពេលនេះ ប្រធានក្លិបអ្នកមានបារាំងរូបនេះ បានចេញមុខមកបកស្រាយទាក់ទងនឹងបញ្ហានេះ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា លោក Nasser Al-Khelaifi បាននិយាយថា៖ ២០០០% ដែល Neymar មិនចាកចេញពី League 1 នៅរដូវកាលក្រោយឡើយ។ ការនិយាយបែបនេះ ធ្វើឡើងបន្ទាប់ពីក្រុម Paris Saint Germain បានយកឈ្នះក្រុម Montpellier ក្នុងលទ្ធផល ៤-០ រួចមក។ លោក Nasser Al-Khelaifi នឹងមិនលក់ Neymar ទៅឲ្យក្រុម Real Madrid ឡើយទោះក្នុងលក្ខខ័ណ្ឌណាមួយក៍ដោយ ព្រោះថា កីឡាករប្រេស៊ីលរូបនេះ គឺជា Key Player របស់ក្លិប ស្របពេលដែលអវត្តមាន Neymar ម្តងៗ Paris Saint Germain ទទួលលទ្ធផលមិនសូវគាប់ប្រសើរឡើយ ជាក់ស្តែងដូចជាជំនួបកាលពីសប្តាហ៍មុន ជាមួយក្រុម Lyon អ៊ីចឹង។
យ៉ាងណាវិញនោះ បើទោះបីជាលោក Nasser Al-Khelaifi ធ្លាប់និយាយថា លោកនឹងលក់ Neymar ទៅឲ្យ Real Madrid ប្រសិនបើក្លិបឈ្នះពាន Champion League ក៍ដោយ តែទៅតាមការអះអាងចុងក្រោយ របស់ប្រធានក្លិប Paris Saint Germain រូបនេះ មានន័យថា លោកមិនលក់ Neymar វិញឡើយ នៅរដូវកាលក្រោយនេះ ដោយសារតែក្លិបត្រូវការឈ្នះពានជាច្រើនបន្តទៀត ក្នុងការប្រជែងជាក្រុមកំពូលរបស់ពិភពលោក បើអាចទៅរួចនោះ។
ដូច្នេះហើយ លោក Nasser Al-Khelaifi នៅតែរំពឹងថា Neymar គឺជាកីឡាករដ៍សំខាន់របស់ Paris Saint Germain ទោះបីក្នុងលក្ខខ័ណ្ឌយ៉ាងណានោះ លោក មិនលក់កីឡាករឆ្នើមប្រេស៊ីលរូបនេះ ចេញឡើយ។
មតិយោបល់