កាលពីម្សិលមិញនេះ ក្លឹប West Brom របស់អង់គ្លេសត្រូវសេដ្ឋីជនជាតិចិនទិញយកបានសម្រេចក្នុងតម្លៃបិទជិតមួយ។ ខណៈដែលនៅពេលនេះ ក្លឹប AC Milan របស់អ៊ីតាលីត្រូវអ្នកជំនួញចិន ទិញយកមួយទៀតហើយ ក្នុងតម្លៃជាង១ពាន់លានដុល្លារ។
លោក Silvio Berlusconi ដែលជាម្ចាស់ក្លឹប AC Milan អស់រយៈពេលជាង៣០ឆ្នាំមកហើយនោះ បានប្រកាសជាផ្លូវការហើយថាលោកបានលក់ក្លឹបមួយនេះឱ្យអ្នកជំនួញចិនហើយ ក្នុងតម្លៃជាង១ពាន់លានដុល្លារ។ ក្នុងលិខិតបើកចំហរនោះ បានបញ្ជាក់បន្ថែមទៀតថាលោក Han Li ជាក្លាយជាម្ចាស់ក្លឹប AC Milan ថ្មី នឹងចំណាយប្រាក់ច្រើនបន្ថែមទៀត ដើម្បីពង្រឹងក្លឹបឡើងវិញ ក៏ដូចជាទិញកីឡាករល្អៗមកបន្ថែម។
ដោយសល់ពេលជិត១ខែក្នុងការដោះដូរកីឡាករ លោក Li បានទម្លាក់លុយ១០០លានអឺរ៉ូរួចជាស្រេចហើយ ដោយភ្នាក់ងារទិញកីឡាករ ដើម្បីចំណាយនាំកីឡាករថ្មីមកក្រុមត្រៀមរដូវកាល២០១៦-២០១៧ខាងមុខនេះ៕
មតិយោបល់