ព័ត៌មានកីឡា

កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត កក់កៅអី World Cup ជាមួយជប៉ុន និងអ៊ីរ៉ង់

ក្រុមជម្រើសជាតិ កូរ៉េខាងត្បូង​ និង អារ៉ាប៊ីសាអូឌីត បានធានាកៅអី ឡើងទៅកាន់វគ្គចែកពូល World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ីហើយ ខណ:អូស្ត្រាលី និងស៊ីរី ត្រូវលេង Play Off ។

មកទល់ពេលនេះ នៅតំបន់អាស៊ី បានស្វែងរកឃើញក្រុម ៤ហើយដែលកក់សំបុត្រយន្តហោះ ទៅកាន់ប្រទេសរុស្ស៊ី រួមមានដូចជា ជប៉ុន, អ៊ីរ៉ង់, អារ៉ាប៊ីសាអូឌីត​ និងកូរ៉េខាងត្បូង។ យ៉ាងណាវិញ សម្រាប់ក្រុម អូស្ត្រាលី និងស៊ីរី ត្រូវប្រកួត Play Off ជាមួយគ្នាហើយ នឹងត្រូវបន្ត Play Off ជាមួយនៅទ្វីបអាមេរិកបន្តទៀត ដើម្បីស្វែងរកឱកាស ឡើងទៅលេងក្នុងព្រឹត្តិការណ៍ ដ៍សំខាន់នេះ។ កូរ៉េខាងត្បូង ពិតជាមានសំណាងខ្លាំងណាស់ ព្រោះថា ប្រសិនបើអ៊ីរ៉ង់ បន្ឌូរដៃឲ្យស៊ីរីតែបន្តិច នោះកូរ៉េខាងត្បូង នឹងត្រូវលេង Play Off ជំនួស ស៊ីរីវិញ។ ចំណែក អារ៉ាប៊ីសាអូឌីត វិញ បានយកឈ្នះក្រុមខ្លាំងជប៉ុន ១-០ ក្នុងការឡើងទៅកាន់ វគ្គចែកពូល World Cup ដោយបានទម្លាក់ក្រុម អូស្ត្រាលី ឲ្យលេងក្នុងវគ្គ Play Off វិញ។

ដូច្នេះហើយ សម្រាប់តំបន់អាស៊ី បានបញ្ចប់ការប្រកួតតាមពូលជាស្ថាពរហើយ ខណ: ជប៉ុន, អ៊ីរ៉ង់, អារ៉ាប៊ីសាអូឌីត និង កូរ៉េខាងត្បូង បានឡើងទៅកាន់វគ្គចែកពូល World Cup ២០១៨ នៅប្រទេសរុស្ស៊ី ស្របពេលដែល ស៊ីរី និងអូស្ត្រាលី ត្រូវរង់ចាំអ៊ុតមើលលទ្ធផល ការប្រកួត Play Off បន្តទៀត។

មតិយោបល់