ព័ត៌មានកីឡា

កីឡាករថៃវ័យ ២០ឆ្នាំ បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម FC Tokyo U-23

ខ្សែបម្រើសញ្ជាតិថៃ Jakkit Wachpirom បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម FC Tokyo U-23 ដែលលេងនៅ J3 League របស់ជប៉ុន ក្នុងលទ្ធផលបរាជ័យ ៥-០ Azul Claro Numazu កាលពីថ្ងៃសុក្រ ទី០២។

កីឡាករវ័យ ២០ ឆ្នាំរូបនេះ បានចាប់ផ្តើមចូលលេងនៅក្នុងនាទីទី ៦២ ប៉ុន្តែមិនអាចជួយក្រុមរបស់គាត់ឱ្យរកគ្រាប់បាល់មកវិញបានទេ ដោយសារតែចាញ់ច្រើនគ្រាប់ទៅហើយ។ កីឡាករ Jakkit Wachpirom បានចូលរួមជាមួយ FC Tokyo U-23 បន្ទាប់ពីជួយក្រុម Bangkok United ក្លាយជាជើងឯករងក្នុងលីគ Thai League 1 កាលពីខែកក្កដា។ តារាថៃរូបនេះធ្លាប់លេងឱ្យក្រុមជម្រើសជាតិ U19 ថៃ នៅឆ្នាំ២០១៥ និង២០១៦ ហើយឆ្នាំនេះបានចូលរួមជាមួយក្រុមជម្រើសជាតិ U-23 ។ គេនឹងលេងឱ្យ FC Tokyo U-23 រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ។

សូមបញ្ជាក់ថា FC Tokyo U-23 និង Bangkok United បានប្រកាសពីភាពជាដៃគូកាលពីដើមឆ្នាំនេះ ដែលជាកិច្ចព្រមព្រៀងគ្នាមួយរវាងក្លិបជប៉ុននិងក្លិបថៃ៕

មតិយោបល់