ព័ត៌មានកីឡា

Man Utd បង្អាក់ដំណើរឈ្នះពានរបស់ Man City

ក្រុមបីសាចក្រហម Manchester United បានវាយបកយកឈ្នះលើក្រុម Manchester City វិញ ដែលការឈ្នះនេះដែរ គឺជាការបង្អាក់ដំណើរឈ្នះពាន​មុនរដូវកាលរបស់ក្រុម Manchester City ផងដែរ។

ការនាំមុខមុនដល់ទៅ ២គ្រាប់របស់ក្រុម Manchester City ពិតជាមិនអាចរក្សា​បានយូរឡើយ ដោយត្រូវក្រុមបីសាចក្រហម Manchester United វាយបកយកឈ្នះមកវិញ ក្នុងលទ្ធផល ៣-២។ ជាក់ស្តែងណាស់ Man City ស៊ុត​២គ្រាប់មុន ដែលរកបានដោយការស៊ុតរបស់កីឡាករ Vincent Kompany នៅនាទីទី២៥ និងការស៊ុតរបស់កីឡាករ Ilkay Guendogan នៅនាទីទី៣០ ដែលបញ្ចប់តង់ទី១ Manchester City នាំមុខលើក្រុម Manchester United ២-០ ។

ឈានចូលដល់តង់ទី២ វិញ ក្រុមបីសាចក្រហម Manchester United បានវាយបកមកវិញ យ៉ាងអស្ចារ្យដោយអាចរកបានគ្រាប់បាល់ដល់ទៅ៣គរាប់មក​វិញ តាមរយ:ការស៊ុត២គ្រាប់របស់កីឡាករ Paul Pogba នៅនាទីទី៥៣ និងនាទីទី៥៥ ខណ:១គ្រាប់ទៀតរកបានដោយកីឡាករ Chris Smalling នៅនាទីទី៦៩ ជាហេតុធ្វើឲ្យបញ្ចប់ ៩០នាទីពេញ ក្រុមបីសាចក្រហម Manchester United បានយកឈ្នះលើក្រុមមេឃខៀវ Manchester City ក្នុងលទ្ធផល ៣-២ ។

គួរបញ្ជាក់ផងដែរដថា ជ័យជម្នះនេះ មិនមែនត្រឹមជាការសងសឹករបស់ Man Utd លើក្រុម Man City ដែលបានយកឈ្នះកាលពីនៅទឹកដី Old Trafford ឡើយ​ តែនេះក៍ជាការបង្អាក់ដំណើរឈ្នះពាន មុនរដូវកាលរបស់ Man City ផងដែរ។

//www.youtube.com/watch?v=6nYCNFDckkA

មតិយោបល់