ផ្ទះ ព័ត៌មានកីឡា Real Madrid ន...

Real Madrid នៅតែជាក្រុមល្អ ជាងគេប្រចាំឆ្នាំ ២០១៧

0

ថ្វីបើក្រុមអធិរាជស Real Madrid កំពុងតែធ្លាក់ទម្រង់លេង ជាងរដូវកាលមុនក៍ដោយ តែក្រុមយក្សអេស្ប៉ាញមួយនេះ នៅតែជាក្រុមដែលល្អជាងគេ នៅតំបន់អឺរ៉ុបដដែល។

បើតាមគេហទំព័រផ្ទាល់របស់ UEFA បានឲ្យដឹងថា ក្រុម Real Madrid ជាប់ចំណាត់ថ្នាក់លេខ១ ជាក្រុមដែលល្អជាងគេ ប្រចាំឆ្នាំ ២០១៧ របស់​ UEFA ។ បើទោះបីជា Real Madrid លេងមិនសូវល្អ នៅរដូវកាលថ្មី​នេះក៍ដោយ តែក្រុមយក្សអេស្ប៉ាញមួយនេះ នៅតែឈរកំពូល​តារាងរបស់ UEFA ដោយសារតែក្នុងឆ្នាំ ២០១៧​ នេះ Real Madrid គឺជាក្រុមដែលឈ្នះពានសំខាន់ៗ របស់ UEFA ទាំងអស់​រួម​មានដូចជា UEFA Champion League និង UEFA Super Cup ខណ:ពានផ្សេងទៀត ក្រៅពីពាន UEFA រួមមានដូចជា Laliga, Spanish Super Cup និង FIFA Club World Cup ។

យ៉ាងណាវិញ Real Madrid ហាក់លេងមិនបានល្អឡើយ​ នៅរដូវកាលនេះ ជាពិសេសនោះ បានចាញ់ការប្រកួត El Clasico ដ៍សំខាន់​នាពេលថ្មីៗនេះ រួមទាំងការធ្លាក់មកនៅចំណាត់ថ្នាក់លេខ២ នៅក្នុងពូលវគ្គចែកពូល។ ម្យ៉ាងវិញទៀត ក្រុម Real Madrid ត្រូវជួបក្រុម Paris Saint Germin នៅវគ្គ ១៦ក្រុមចុងក្រោយ ដែលជាការប្រកួតដ៍តានតឹងបំផុតរបស់ UEFA ។

ដូចនេះហើយ Real Madrid នៅតែទទួលបានពិន្ទុខ្ពស់ជាងគេ របស់ UEFA នៅឆ្នាំ ២០១៧ នេះ ខណ:ឆ្នាំក្រោយមិនដឹង Real Madrid អាចឈរលេខ១ បានទៀតឬយ៉ាងណា អាស្រ័យលើ​សមទ្ធិ​ផលរបស់ក្រុមអធិរាជអេស្ប៉ាញមួយនេះ។

ខាងក្រោមនេះ ជាតារាងចំណាត់ថ្នាក់ក្រុមទាំង ១០ របស់ UEFA និងពិន្ទុដែលទទួលបាន៖
១. Real Madrid ( អេស្ប៉ាញ ) ពិន្ទុ ១៤៨០០០
២. Barcelona ( អេស្ប៉ាញ ) ពិន្ទុ ១២៦០០០
៣. Bayern Munich ( អាឡឺម៉ង់​ ) ពិន្ទុ ១២៥០០០
៤. Atletico Madrid ( អេស្ប៉ាញ ) ពិន្ទុ ១២២០០០
៥. Juventus ( អ៊ីតាលី ) ពិន្ទុ ១២០០០០
៦. Paris Saint Germain ( បារាំង ) ពិន្ទុ ១០៩០០០
៧. Sevilla ( អេស្ប៉ាញ ) ពិន្ទុ ១០៨០០០
៨. Manchester City ( អង់គ្លេស ) ពិន្ទុ ៩៧០០០
៩. Borussia Dortmund ( អាឡឺម៉ង់ ) ពិន្ទុ ៩៥០០០
១០. Benfica ( ព័រទុយហ្គាល់ ) ពិន្ទុ ៩៥០០០

ខណ:ក្រុម តោខៀវ Chelsea, បីសាចក្រហម Manchester United, ហង្សក្រហម Liverpool និង កាំភ្លើងធំ Arsenal មិនជាប់ក្នុងចំណោមក្រុមទាំង១០ របស់ UEFA ឡើយ។

មតិយោបល់