ព័ត៌មានកីឡា

បន្ទាប់ពី Ander Herrera ពេលនេះ Chelsea ក៏បដិសេធសំណើរ Barcelona ដែរ

បន្ទាប់ពីកីឡាករ Ander Herrera របស់ក្រុមបីសាចក្រហម Man Utd បានបដិសេធសំណើរផ្ទេរទៅកាន់ Barcelona នៅពេលនេះ លោក Antonie Conte ក៏បានបដិសេធសំណើររបស់ក្លិប Barcelona ក្នុងការផ្ទេរ Cesar Azpilicueta ដែរ។

នេះគឺជា ការបដិសេធបន្តទៀតហើយ សម្រាប់ក្លិបBarcelona ក្នុងការនាំយកកីឡាករនៅ Premire League រដូវកាលនេះ។ ក្លិបតោខៀវ Chelsea បានរក្សាទុកខ្សែការពារដ៍ឆ្នើម Azpilicueta ដែលកំពុងតែបង្ហាញនូវទម្រង់លេងយ៉ាងល្អ ជាមួយក្លិប នៅរដូវកាលនេះ។ ជាការពិតណាស់ Barcelona បានចែរចង់ ខ្សែការពាររូបនេះ ដើម្បីយកទៅជំនួសតំណែងរបស់ Judi Alba ដែលកំពុងតែធ្លាក់ទម្រង់។

លោក Conte បានរក្សាជំហរក្នុងការទុក Azpilicueta ឲ្យនៅបន្តជាមួយក្លិប ម្យ៉ាង Chelsea ត្រូវការប្រព័ន្ធការពារយ៉ាងរឹងមាំ ដើម្បីប្រជែង Champion League ឆ្នាំក្រោយ។ នេះជាការបដិសេធ ២ ដងហើយសម្រាប់ Chelsea ចាំមើលតើមាននរណាទៀតដែលអាចបដិសេធសំណើរ Barcelona។

មតិយោបល់