ព័ត៌មានកីឡា

Ashley Young កំពុងត្រៀមជួបលោក Mourinho

ខ្សែបម្រើប្រយុទ្ធស្លាបអង់គ្លេស វ័យ៣២ឆ្នាំ Ashley Young បានត្រៀមខ្លួន រួចរាល់ហើយក្នុងការជួបជាមួយលោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុមបីសាចក្រហម Manchester United ។

បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា Ashley Young ចង់ជួបលោក Mourinho ដើម្បីនិយាយរឿងអនាគត់របស់គេបន្តទៀត នៅ Man Utd ។ ជាការពិតណាស់ កុងត្រារបស់ Ashley Young នឹងត្រូវផុតនៅ រដូវក្តៅក្រោយនេះហើយ ពោលគឺនៅសល់ត្រឹម ១២ខែទៀតប៉ុណ្ណោះ។ យ៉ាងណាវិញ សម្រាប់ កីឡាករវ័យ ៣២ឆ្នាំ របស់អង់គ្លេសរូបនេះ មានបំណងចង់បន្តនៅ បីសាចក្រហម Manchester United បន្តទៀត ថ្វីបើមិនសូវបានលេងច្រើនក៍ដោយ។ Ashley Young ពិតជាស្រឡាញ់ Man Utd ខ្លាំងណាស់ រូបគេចង់លេងនៅទីនេះ ដើម្បីឈ្នះពាន ជាមួយក្លិប ជាពិសេសនោះគឺ Premier League ដែលជាក្តីស្រម៉ៃរបស់គេ ជាមួយក្លិប។

ចំណែកខាងលោក Mourinho វិញ នៅមិនទាន់មានប្រតិកម្មណាមួយនៅឡើយទេ ព្រោះថាពេលនេះលោកកំពុងតែមមាញឹកក្នុងការពង្រឹងក្លិប ដើម្បីឈ្នះពាន។ ដូច្នេះហើយ រង់ចាំមើលថា តើលោក Jose Mourinho យល់ព្រមបន្តកុងត្រាថ្មីជាមួយ Ashley Young បន្តទៀត ឬយ៉ាងណា?

មតិយោបល់