ព័ត៌មានកីឡា

AFF U-18 Championship 2017៖ ១ គ្រាប់ របស់កីឡាករលេខ២២ថៃ ដណ្តើមបាន ៣ពិន្ទុពី U-18 កម្ពុជា

ការប្រកួតនៅកីឡដ្ឋាន Thuwunna Stadium ប្រទេសមីយ៉ាន់ម៉ា បានបញ្ចប់មុននេះបន្តិច ដោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ បរាជ័យក្រោមថ្វីជើង ក្រុមបាល់ទាត់ជម្រើសជាតិថៃ អាយុក្រោម១៨ឆ្នាំ ដោយលទ្ធផល ០ទល់១ ក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៨ឆ្នាំ (AFF U-18 Championship 2017) ជំនួបលើទី៣ នៃពូល A។

ការប្រកួតក្នុងវគ្គទី១ ក្រុមទាំងពីមិនមានគ្រាប់បាល់ទេ។ តែនៅដើមវគ្គទី២ ពោលគឺនៅនាទីទី ៤៦ កីឡាករលេខ២២ របស់ U-18 ថៃ បានបំប៉ាងសំណាញ់ទីកម្ពុជា បានសម្រេច ខណៈដែលក្រុមគោព្រៃបានធ្វើការវាយសម្រុកវិញដែរ ប៉ុន្តែមិនអាចរកគ្រាប់បាល់បានទេ ដូច្នេះលទ្ធផលចប់ ៩០នាទី មិនកែប្រែ ១ទល់០។

ក្រោយចប់ក្នុងជំនួបលើកទី៣នេះ ថៃ ដណ្តើមបាន ៣ពិន្ទុ បន្ថែមទៀត ខណៈកម្ពុជានៅតែរក្សា ១ពិន្ទុក្នុងដៃដដែល៕

មតិយោបល់