ព័ត៌មានកីឡា

សប្តាហ៍នេះលីគកំពូលកម្ពុជាចាប់ផ្តើមវិញហើយ

បន្ទាប់ពីសម្រាកអស់រយ:ពេលច្រើនសប្តាហ៍មកដោយសារតែកីឡាករមួយចំនួនជាប់ភារកិច្ចនិងក្រុមជម្រើសជាតិ ខណ:ពេលនេះការប្រកួតក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា ក្នុងសប្តាហ៍ទី១៥ និងចាប់ផ្តើមវិញហើយ។

នៅងថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ និងមានការប្រកួត ៣គូ នៅលើទីលានផ្សេងគ្នា ស្របពេលដែលថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០១៧ ក៏មានប្រកួត ៣គូ ដូចគ្នា ដែលធ្វើឡើងលើកីឡដ្ឋាន ៣ផ្សេងគ្នាដែរ។

សូមជំរាបជូនផងដែរថា គិតត្រឹមពេលនេះ ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង ដោយមាន ៣១ពិន្ទុក្នុងដៃ ដោយលើសក្រុមលេខ២ ក្រសួងការពារជាតិ និងលេខ៣ ភ្នំពេញក្រោន ចំនួន ៤ពិន្ទុ៕

ខាងក្រោមនេះជារាតាងការប្រកួតសប្តាហ៍ទី១៥៖

មតិយោបល់