ព័ត៌មានអន្តរជាតិ

ឆេះឃ្លាំងស្តុករំសេវរបស់កងទ័ព នៅឥណ្ឌា

ឥណ្ឌាៈ ករណីអគ្គីភ័យមួយ បានផ្ទុះឡើងនៅឃ្លាំងស្តុកគ្រាប់រំសេវ របស់កងទ័ពឥណ្ឌា ក្នុងស្រុក Bathinda នៃរដ្ឋ Punjab នៅព្រឹកថ្ងៃចន្ទនេះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧។

ឧប្បត្តិហេតុនេះ បានកើតទ្បើងនៅវេលាម៉ោង ៥ និង ១០ នាទីព្រឹក ហើយមកទល់ពេលនេះ គឺនៅមិនទាន់មានរបាយការណ៍ណាមួយ អំពីការស្លាប់ និងរងរបួសនៅទ្បើយទេ។

លោក Diprava Lakra ស្នងការរងនៃស្រុក Bathinda បាននិយាយថា បញ្ហាសៀគ្វី ជាហេតុផលស្ថិតនៅពីក្រោយ ហេតុការណ៍អគ្គិភ័យនេះ ហើយការវាយតម្លៃទៅលើការខូចខាត នឹងត្រូវធ្វើឡើងដោយកងទ័ព៕

មតិយោបល់