ព័ត៌មានកីឡា

AFF U-18 Championship 2017៖ U-18 កម្ពុជា ប៉ះក្រុមខ្លាំង U-18 ថៃ ក្នុងជំនួបទី៣

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ នឹងបន្តការប្រកួតទី៣របស់ខ្លួន ក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៨ឆ្នាំ (AFF U-18 Championship 2017) ទល់នឹង ក្រុមបាល់ទាត់ជម្រើសជាតិថៃ អាយុក្រោម១៨ឆ្នាំ នាម៉ោង ៣និង៣០ នាទីរសៀល(កម្ពុជា) ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅលើកីឡដ្ឋាន Thuwunna Stadium ក្នុងជំនួបលើទី៣ នៃពូល A។

ក្នុងការប្រកួត ២លើកកន្លងមក ក្រុម U-18 កម្ពុជា រងបរាជ័យក្រោមថ្វីជើង U-18 សិង្ហបុរី ដោយលទ្ធផល ៣ទល់៥ ហើយស្មើគ្នាជាមួយ U-18 ទីម័រខាងកើត ១ទល់១ ខណ:ដែល U-18 ថៃ ឈ្នះទាំង២លើក ពោលគឺ យក ៣ពិន្ទុពី U-18 ទីម័រខាងកើត ដោយលទ្ធផល ៣ទល់ និងឈ្នំU-18 ឡាវ ២ទល់១។

សូមរំលឹកថា U-18 កម្ពុជា កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៤ មានត្រឹមតែ ១ពិន្ទុក្នុងដៃ ស្របពេលដែល U-18 ថៃ ស្ថិតនៅលេខ២ ស្មើពិន្ទុគ្នាជាមួយក្រុមលេខ១ ម៉ាឡេសុី ក្នុងចំណោម ៦ក្រុម នៃពូល A៕

មតិយោបល់