កីឡាករ Egy Maulana Vikri របស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការប្រកួតប្រជែងសម្រាប់ក្រុមរបស់គាត់ក្នុងវគ្គជម្រុះ AFC U-19 Championship 2018 ដែលនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ០៨ វិច្ឆិកា នៅប្រទេសកូរ៉េខាងត្បូង។
បើទោះបីជាការប្រកួតជម្រុះនេះគ្រាន់តែជាការដកស្រង់បច្ចេកទេសសម្រាប់ U-19 ឥណ្ឌូនេស៊ីប៉ុណ្ណោះ ខណៈដែលពួកគេត្រូវឡើងដោយស្វ័យប្រវត្តិ ព្រោះក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ។ Egy សង្ឃឹមថានឹងទទួលបានលទ្ធផលល្អបំផុតជាមួយនឹងការខិតខំប្រឹងប្រែងដ៏ធំបំផុតរបស់គាត់។
យោងតាម Goal Indonesia បានដកស្រង់សំដីកីឡាករវ័យ ១៧ឆ្នាំរូបនេះ ថា៖ «យើងមានការប្រុងប្រយ័ត្ននិងមិនមើលស្រាលក្រុមគូប្រជែងយើងឡើយ ខ្ញុំនឹងខំឱ្យល្អបំផុតសម្រាប់ឥណ្ឌូនេស៊ី និងមិត្តរួមក្រុម ដើម្បីអ្នកគាំទ្ររបស់ពួកយើង»។
កីឡាករវ័យក្មេងនាំរូបនេះបានបន្ថែមថា៖ «យើងមានពេលវេលាហ្វឹកហាត់ពីរបីថ្ងៃនៅទីនោះក្នុងអាកាសធាតុត្រជាក់ហើយគ្រូបង្វឹកក៏បានផ្តល់នូវរបៀបលេងប្រឆាំងនឹងគូប្រជែងដោយសង្ឃឹមថានៅកូរ៉េខាងត្បូងវាមិនមានឧបសគ្គឡើយ»។
នៅវគ្គជម្រុះនេះ U-19 ឥណ្ឌូនេស៊ីត្រូវបានឡើងដោយស្វ័យប្រវត្តិ ខណៈនៅពូលជាមួយនឹង U-19 កូរ៉េខាងត្បូង, U-19 ម៉ាឡេស៊ី, U-19 ប៊្រុយណេ នឹង U-19 ទីម័រខាងកើត៕
មតិយោបល់