ក្នុងការប្រកួតលីគកំពូលកម្ពុជារវាង ក្រុមបាល់ទាត់ខេមបូឌានថាយហ្គឺ និងអាសុីអឺរ៉ុប យូណាយធីត នៃសប្តាប៍ទី១៥ នាកីឡដ្ឋាន ខេត្តសៀមរាប (ស្វាយធំ) នឹងមានការសម្តែងក្បាច់គុនល្បុក្កតោជូនអ្នកទស្សនាផងដែរ។
សម្រាប់សំបុត្រចូលទស្សនាការប្រកួត កូនក្មេងចាប់ពីអាយុ ១ឆ្នាំ ដល់ ១២ឆ្នាំ អាចចូលរួមបានដោយសេរី ប៉ុន្តែចាប់ពីអាយុ ១៣ឆ្នាំឡើងទៅ ត្រូវទិញសំបុត្រចូលទស្សនា ដោយតម្លៃត្រឹមតែ ៤០០០រៀល ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការប្រកួតនិងធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ នាវេលាម៉ោង ៣និង៣០ នាទីរសៀល នាកីឡដ្ឋានខេត្តសៀមរាប ដែលជាទឹកដីរបស់ក្លិបខេមបូឌានថាយហ្គឺ៕

មតិយោបល់