អតីតខ្សែបម្រើអេស្ប៉ាញ កីឡាករ Jose Antonio Reyes បានផ្ទេរទៅកាន់ក្លិប Shanghai Shenhua របស់ក្រុមចិន នៃក្របខ័ណ្ឌ Super League នេះបើយោងតាមការចុះផ្សាយរបស់ Mundo Deportivo ។
កីឡាករវ័យ ៣៤ឆ្នាំរូបនេះ នឹងផ្ទេរមកដោយឥតតម្លៃខ្លួនបន្ទាប់ពីផុតកិច្ចសន្យារបស់គាត់ជាមួយ Espanyol កាលពីខែមិថុនា។ រូបគេនឹងលេងជាមួយ Carlos Tevez, Demba Ba និង Obafemi Martins នៅ Shanghai Shenhua ដែលក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកក្លិប Betis លោក Gus Poyet ។
ការមកដល់របស់កីឡាករជើងចាស់សញ្ជាតិអេស្ប៉ាញមកកាន់ Shanghai Shenhua ដើម្បីជួយក្រុមដែលកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១១ នៅលើតារាងក្របខ័ណ្ឌចិន Super League ហើយវត្តមានរបស់គាត់អាចធ្វើឱ្យ Tevez ចាកចេញក្នុងសប្តាហ៍ខាងមុខនេះ។
ខ្សែបម្រើនិងប្រយុទ្ធរូបនេះ ធ្លាប់ចូលរួមជាមួយក្លិបធំៗជាច្រើនដូចជា Sevilla (2000–2004), Arsenal (2004–2007), Real Madrid (2006–2007) ខ្ចីជើងពីក្រុមកាំភ្លើងធំ, Atlético Madrid (2007–2011), Benfica (2008–2009) ខ្ចីជើងពី At Madrid, Sevilla (2012–2016) និង Espanyol (2016–2017)៕
មតិយោបល់