ព័ត៌មានកីឡា

Atletico Madrid រំពឹងលុត Barcelona យប់នេះ

ក្រុមជើងខ្លាំង Atletico Madrid កំពុងតែពុះកញ្ជ្រោល​យ៉ាងខ្លាំង ក្នុងការបំបាក់ក្រុម Barcelona នៅយប់នេះ ខណៈរដូវកាលមុន Atletico Madrid ចាញ់ក្រុម Barcelona ទាំងក្នុងដី និងក្រៅដី។

បើទោះបីជារដូវកាលនេះ ក្រុម Atletico Madrid មានការធ្លាក់ទម្រង់លេង ជាងរដូវកាលមុនក៍ដោយ តែក្រុម​មួយនេះ មិនចុះញ៉ម ក្នុងការទទួលក្រុមកំពូលតារាង Barcelona ក្នុងរាត្រីរំលងអាធ្រាត្រនេះឡើយ។ ជាក់ស្តែងណាស់ Diego Simeone បានផ្តោតគោលដៅ​យ៉ាងច្បាស់ថា ក្នុងការប្រកួតនេះ Atletico Madrid នឹលេងឲ្យអស់ពីសមត្ថភាព ក្នុងការផ្តួលក្រុម Barcelona ដែលកំពុងតែឈរកំពូលតារាង នាពេលបច្ចុប្បន្ននេះ។

ជាការពិតណាស់ Atletico Madrid បានរងការឈឺចាប់ កាលពីរដូវកាលមុន ដោយត្រូវក្រុម Barcelona លុតទាំង២ជើង ហើយសម្រាប់រដូវកាលនេះ វិញគឺជាការប្រកួតសងសឹក របស់ពួកគេ ដើម្បីផ្តួល Barcelona ឲ្យស្គាល់ការចាញ់លើកដំបូងក្នុងរដូវនេះ។ ម្យ៉ាងវិញទៀត Atletico Madrid ចង់ផ្តល់មេរៀនដល់ Barcelona ឲ្យចុកឈាម ក្នុងការបញ្ចប់ភាពមិនស្គាល់ចាញ់់ របស់ Barcelona ក៍ដូចជាការកាត់បន្ថយគម្លាតនាំមុខ របស់ Barcelona លើកំពូលតារាងផងដែរ។

ដូច្នេះហើយ រង់ចាំមើលថា តើ Atletico Madrid អាចផ្តួលក្រុម Barcelona បានដូចអ្វីដែលលោក Diego Simeone​ រំពឹងទុកដែរ ឬទេ?

មតិយោបល់