កាលពីល្ងាចម្សិលមិញនេះកីឡាករប្រដាល់គុនខ្មែរ លិញ ភារម្យ បានយកឈ្នះ សេន កុសល ដោយពិន្ទុ ឡើងទៅវគ្គទី២(១៦នាក់)បន្តទៀត នៃពានរង្វាន់ TV5 Knock Out Series By Kcement រជ្ចកាលទី២។
រដូវកាលទី២នេះ មានកីឡាករ៣២នាក់ចូលរួមដូចលើកមុនដែរ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ដែលសុទ្ធតែជាអ្នកធ្លាប់ប្រកួតលក្ខណ:អន្តរជាតិដ៏កក្រើកកន្លងមករួចហើយ ដើម្បីបង្ហាញឱកាសសារជាថ្មី។ រូបមន្តនៃការប្រកួតដូចកាលពីលើកទី១ដែរ ដោយតម្រូវឲ្យអ្នកចាញ់ត្រូវធ្លាក់ចេញពីការប្រកួតតែម្តង នឹងអ្នកឈ្នះឡើងទៅវគ្គបន្ត រហូតដល់វគ្គចុងក្រោយ។
សូមបញ្ជាកើថា ការប្រកួតពានរង្វាន់នៃទូរទស្សន៍បុស្ត៍លេខ ៥ នេះធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ចុងសប្តាហ៍ នាសង្វៀន ព្រែកកំពិស៕
លិញ ភារម្យ
មតិយោបល់