ព័ត៌មានកីឡា

Pep ត្រៀមនាំយកកីឡាករវ័យជ្រេ ពីក្រុម Barcelona

លោក Pep Guadiola អ្នកចាត់ការក្រុម Manchester City កំពុងតែចែរចង់ចង់បានខ្សែបម្រើអេស្ប៉ាញវ័យ ៣៣ឆ្នាំ Andres Iniesta ពីក្រុម Barcelona នៅរដូវកាលក្រោយនេះ។

បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា លោក Pep Guadiola ចង់នាំយកអតីតកូនក្រុមរបស់​លោក Andres Iniesta មកកាន់ Etihad Stadium នៅរដូវកាលក្រោយនេះ។ លោក Pep នឹងមិនឲ្យ Iniesta ផ្លាស់ទៅកាន់ប្រទេសចិនឡើយ ថ្វីបើកីឡាករអេស្ប៉ាញរូបនេះ មានវ័យចំណាស់បន្តិចមែន តែទម្រង់លេងរបស់ Iniesta នៅតែល្អដដែល មិនចាញ់កីឡាករជំនាន់ក្រោយឡើយ។ សម្រាប់ក្រុម Barcelona នៅរដូវកាលក្រោយនេះ នឹងមិនទុក Iniesta ទៀតឡើយ ក្រោយពីទិញបាន Philippe Coutinho នាខែមករាកន្លងមកនេះ ដោយសង្ឃឹមថា កីឡាករប្រេស៊ីលរូបនេះ នឹងជំនួសតំណែងរ។

យ៉ាងណាមិញ លោក Pep Guadiola នៅតែចាប់អារម្មណ៍ លើសមត្ថភាព របស់ Iniesta ដដែល ដោយរំពឹងថា លោកនឹងនាំយកអតីតកូនក្រុម​ប្រកបដោយ​សមត្ថភាពរូបនេះ មកស្ថិតក្រោមការដឹកនាំ​របស់លោកជាថ្មីម្តងទៀត។ ម្យ៉ាងវិញទៀត លោក Pep Guadiola ចង់ឲ្យ Andres Iniesta បញ្ចប់អាជីពជាមួយលោក នៅក្រុម Manchester City ខណ: Iniesta អាចនឹងក្លាយជាជំនួយការយ៉ាងប្រសើរ​សម្រាប់លោក នាពេលអនាគត់ផងដែរ។

ដូច្នេះហើយ លោក Pep មិនឲ្យ Iniesta ចាកចេញទៅកាន់ប្រទេស​ចិន​ឡើយ ដោយលោកបានត្រៀមរួចរាល់ហើយ ដើម្បីនាំ​យក កីឡាករវ័យចំណាស់អេស្ប៉ាញរូបនេះ មកកាន់ Etihad Stadium ។

មតិយោបល់