ព័ត៌មានកីឡា

Man city តប់ Liverpool មិនឲ្យងើបមុខរួច

ក្រុម Manchester City បានលុតក្រុម ហង្សក្រហម Liverpool យ៉ាងចាស់ដៃ​ ក្នុងលទ្ធផល ៥-០​ ដោយមិនគួរឲ្យជឿសោះឡើយ។

នេះគឺជាការ ចាញ់យ៉ាងដំណំ​ ដំបូងបំផុតរបស់ក្រុមហង្សក្រហម Liverpool បន្ទាប់ ពី ៣ប្រកួយកន្លងមក Liverpool មិនទាន់ស្គាល់ចាញ់ម្តងណាឡើយ។ ចាប់ផ្តើមនៅតង់ទី១​ ពិតជាមានការតានតឹងណាស់ រវាងក្រុមទាំង២​ តែអ្វីៗ ត្រូវបានប្រែប្រួល ពោលនៅនាទីទី ២៤​ខ្សែប្រយុទ្ធ Sergio Aguero បានរកគ្រាប់បាល់ទី១​ ឲ្យក្រុម Man City នាំមុខលើក្រុម Liverpool ។​ អ្វីដែលជាអំណោយផល ដល់ក្រុម Man City នោះគឺ កីឡាករ Sadio Mane របស់​ Liverpool ទទួលបានកាតក្រហម នៅនាទីទី ៣៨​ ដែលកាន់តែធ្វើឲ្យ Liverpool កាន់តែដុនដាបយ៉ាងខ្លាំង។ ជាក់ស្តែងណាស់ Man City បានបន្ថែមការនាំមុខគ្រាប់ទី២​ នៅចុងម៉ោងនៃតង់ទី១ នៅនាទីទី ៤៥ ដោយកីឡាករ Gabriel Jesus ។

ឈានចូលដល់តង់ទី២​ Gabriel Jesus ដដែលបានរកគ្រាប់ទី២​ របស់គេនៅនាទីទី៥៣​ និងកីឡាករ Leroy Sane រកបាន ២គ្រាប់បន្ថែមទៀត នៅនាទីទី ៧៧​និង ៩០​​ ដែលធ្វើឲ្យក្រុម Manchester City យកឈ្នះយ៉ាងអស្ចារ្យលើក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល ៥-០​។ ដូច្នេះហើយ Man City ៤ប្រកួតកន្លងមក ឈ្នះ៣​ ស្មើ១​ មាន១០ពិន្ទុ ខណៈ Liverpool ឈ្នះ២​ស្មើ១​ និងចាញ់១ មាន៧ពិន្ទុ។

មតិយោបល់