ព័ត៌មានកីឡា

Real Madrid បន្តស្មើ​ ២សប្តាហ៍ជាប់គ្នា

ក្រុមស្តេចស​ Real Madrid ពិតជាស៊យខ្លាំងណាស់ ក្នងការប្រកួតសប្តាហ៍នេះ ដោយលេងបានត្រឹមស្មើប៉ុណ្ណោះ ក្នុងទឹកដីខ្លួនឯងជាមួយក្រុម Levante នាសប្តាហ៍ទី៣នេះ។

ជាក់ស្តែងណាស់​ ថ្វីបើ​ Real Madrid បានគ្របដណ្តប់ការប្រកួតនេះយ៉ាងខ្លាំងក្លាក៍ដោយ ក៍ក្រុមជើងខ្លាំង​ មួយនេះមិនអាចយកឈ្នះលើក្រុមភ្ញៀវ Levante បានឡើយដោយរក្សាបានត្រឹមលទ្ធផល ១-១។ Real Madrid បានដាក់កីឡាករ មិនពេញជើងឡើយ ក្នុងការប្រកួតនេះ ជាហេតុធ្វើឲ្យក្រុម ដ៍ខ្លាំងមួយនេះ​ មានការធ្វេសប្រហែសច្រើន។ ក្នុងនោះដែរក្រុមភ្ញៀវ Levante បានធ្វើការនាំមុខមុន ដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Ivi Lopez តាំងពីនាទីទី១២​ មកម្លេះខណ:ក្រុម Real Madrid បានតាមស្មើមកវិញ ដោយការស៊ុតរបស់ កីឡាករ Lucas Vazquez នៅនាទីទី៣៦វិញ។ យ៉ាងណាក៍ដោយ Real Madrid មិនអាចធ្វើអ្វី បានលើក្រុម Levante ឡើយស្របពេលដែល Gareth Bale និង Marco Asensio បានព្យាយាម យ៉ាងខ្លាំងក្លា តែនៅមិនអាចរកគ្រាប់បាល់បានដដែល។

បន្ថែមលើនេះ ខ្សែការពារដ៍ឆ្នើរបស់ក្រុម Real Madrid កីឡាករ​ Marcelo ទទួលបានកាតក្រហម​ នៅនាទីទី ៨៩ក្រោយពីប៉ះទង្គិចគ្នា ជាមួយកីឡាករបដិបក្ខ នៅតំបន់គ្រោះថ្នាក់របស់ Levante ។ ដូច្នេះហើយ​ ឆ្លងកាត់ការប្រកួត ៣លើកកន្លងមកនេះ ក្រុម ការពារតំណែងជើងឯក​ Real Madrid ឈ្នះ១ប្រកួត និងស្មើ២ប្រកួត មាន៥ពិន្ទុក្នុងដៃ​ ដែលជាលទ្ធផល មិនល្អសោះឡើយ​ សម្រាប់ក្រុម Real Madrid ។

មតិយោបល់