ខ្សែប្រយុទ្ធវ័យក្មេងអាហ្សង់ទីន Paulo Dybala បានបន្តក្នុងការរកគ្រាប់បាល់ឲ្យក្រុម សេះបង្កង់ Juventus បាន១គ្រាប់ទៀត ក្នុងជ័យជម្នះ ៣-០លើក្រុម Chievo Verona ។
Dybala នៅតែបង្ហាញខ្លួនបានយ៉ាងល្អឲ្យក្រុម សេះបង្កង់ Juventus ក្នុងសប្តាហ៍ថ្មីនេះ។ ៣គ្រាប់របស់ Juventus រកបានដោយការស៊ុតចូលទីខ្លួនឯង ដោយកីឡាករ Perparim Hatamej នៅនាទីទី១៧, Gonzalo Higuain នៅនាទីទី ៥៨ និងខ្សែប្រយុទ្ធកំពុងឡើងជើង Paulo Dybala នៅនាទីទី ៨៣។ គួរបញ្ជាក់ផងដែរថា ឆ្លងកាត់ការប្រកួត ៣លើកកន្លងមក ក្រុម Juventus ឈ្នះទាំង៣ប្រកួត មាន៩ពិន្ទុក្នុងដៃ ឈរកំពូលតារាងបណ្តោះអាសន្ននៃក្របខ័ណ្ឌកំពូលអ៊ីតាលី។ ក្នុងនោះដែរ ខ្សែប្រយុទ្ធវ័យក្មេងអាហ្សង់ទីន Paulo Dybala រកគ្រាប់បាល់បាន ៥គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន៣លើកកន្លងមកនេះ ដូចទៅនឹងតារារាមច្បង Lionel Messi កំពុងរកបាន ៥គ្រាប់ដូចគ្នា ក្នុងការបង្ហាញខ្លួន ៣លើក នៅក្របខ័ណ្ឌកំពូល Laliga របស់ប្រទេសអេស្ប៉ាញ។
ដូច្នេះហើយ តាំងពីផ្លាស់ប្តូរអាវមកពាក់លេខ ១០កន្លងមក Paulo Dybala ពិតជាធ្វើបានយ៉ាងល្អ ដែលតែងតែរកគ្រាប់បាល់បានគ្រប់ការប្រកួតឲ្យក្រុម Juventus ។
https://www.youtube.com/watch?v=2a1bTiNYcvo
មតិយោបល់