ព័ត៌មានជាតិ

ប្រទះឃើញសាកសពបុរសម្នាក់ អណ្ដែតនៅលើទឹកសមុទ្រ

ព្រះសីហនុៈ លោកស្នងការរងទទួលផែនយុត្តិធម៌ បានប្រាប់ Post News ថា កាលវេលាម៉ោង ៨ ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ មានករណីប្រទះឃើញសាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានអណ្ដែតនៅលើទឹកសមុទ្រ ត្រង់ចំណុចឆ្នេរអូត្រេះ២ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បន្ទាប់ពីសមត្ថកិច្ច បានចុះធ្វើ​កោសល្យវិ​ច័យ បានសន្និដ្ឋានថា សាកសពនេះ មានរយៈពេលជាង ១ ខែមកហើយ
ដោយមកទល់ពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត ខណៈមិនទាន់ដឹងថា ករណីនេះ ជារឿងឃាតកម្ម ឬយ៉ាងណានោះទេ៕

មតិយោបល់