ព័ត៌មានកីឡា

Knock Out Series៖ សប្តាហ៍ទី២ រកឃើញអ្នកត្រូវឡើងទៅវគ្គបន្ទាប់ ២រូបបន្ថែមទៀត

ការប្រដាល់ដណ្ដើមជើងឯក នៅព្រែកកំពិស TV5 Knock Out Series By K.cement រដូវកាលថ្មី ប៉ុស្តិលេខ៥ នាសប្តាហ៍ទី២ បានរកឃើញកីឡាករ ២រូប ដើម្បីឡើងទៅវគ្គបន្ទាប់ទៀតហើយ។

ទេស ជីវ៉ា បានយកឈ្នះ ចេង គា​​ ដោយពិន្ទុ ខណៈ វែន ហុងជីវ៉ុង បានផ្តួល ហឹុម សារ៉ាន់ ឲ្យបោះបង់ការប្រកួតនៅទឹកទី១។ កីឡាករដែលទទួលជ័យជម្នះនិងត្រូវឡើងទៅរង់ចាំប្រកួតវគ្គជម្រុះជំហានទី២ ជាបន្ត ក្នុងកម្មវិធីប្រដាល់ដណ្ដើមជើងឯក នៅព្រែកកំពិស TV5 Knock Out Series។

សូមរំលឹងផងដែរថា​ ក្នុងការប្រកួតប៉ុស្តិលេខ៥ កាលពីថ្ងៃសៅរ៍ ក៏មានគូអន្តរជាតិមួយគូដែរ ដោយកីឡាករកម្ពុជា ចាន់ សំអាត បានយកឈ្នះកីឡាករថៃ ថេប ថង ដោយបានប្រើកែងវាយផ្ទៃមុខ បែក ២កន្លែង ធ្វើឲ្យលោកអាជ្ញាកណ្តាលបញ្ជប់នៅទឹកទី២៕

វែន ហុងជីវ៉ុង ចាន់ សំអាត ថេប ថង(ថៃ)

មតិយោបល់