ព័ត៌មានសុខភាព

រូបមន្តបង្កើតឡេធម្មជាតិ ដើម្បីធ្វើឲ្យផ្ទៃមុខសរលោងស្អាត

ផ្ទៃមុខតឹងណែន គ្មានស្នាមជ្រីវជ្រួញ គ្មានស្នាមអុជខ្មៅ ហើយសរលោងស្អាត គឺជាក្តីសុបិន្តរបស់សុភាពនារីគ្រប់រូប។ ក៏ប៉ុន្តែ ដើម្បីឲ្យបំណងប្រាថ្នានេះបានសម្រេច តើអ្នកគួរតែធ្វើដូចម្តេច? បើយោងតាមគេហទំព័រ myfitmagazine បានចុះផ្សាយថា ដើម្បីទទួលបានផ្ទៃមុខសរលោងស្អាត អ្នកអាចបង្កើតឡេធម្មជាតិដោយខ្លួនឯងបាន។ ឡេធម្មជាតិ មួយប្រភេទនេះ ត្រូវបានគេទទួលស្គាល់ថា ពិតជាមានប្រសិទ្ធភាព ហើយមិនប៉ះពាល់ដល់សុខភាពស្បែក ដូចផលិតផលគីមីមួយចំនួនដែលមានលក់នៅលើទីផ្សារឡើយ។

ធាតុផ្សំ៖

  • កោសយកសាច់ផ្អែប៉ោម ១ស្លាបព្រាបាយ(សាច់ផ្លែប៉ោមត្រូវតែម៉ត់ល្អ)
  • ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
  • ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ
  • ទឹកដោះគោយ៉ាងអួ ១ស្លាបព្រាកាហ្វេ
  • ម្សៅសូដា មួយចឹប

របៀបអនុវត្ត៖
១.ដាក់ធាតុផ្សំទាំងអស់ចូលទៅក្នុងកូនចានមួយ រួចកូរឲ្យក្លាយទៅជាល្បាយខាប់ៗ។
២.ផ្ទេរល្បាយនេះទៅក្នុងក្រឡតូចមួយ រួចរក្សាទុកក្នុងទូរទឹកកកឲ្យត្រជាក់។
៣.មុននឹងលាបល្បាយនេះ សូមលាងសម្អាតផ្ទៃមុខឲ្យស្អាតជាមុនសិន។
៤.បន្ទាប់មកចាប់ផ្តើមលាបឲ្យពេញផ្ទៃមុខ ហើយទុកចំនួន១៥នាទី ទើបលាងសម្អាតដោយប្រើទឹកត្រជាក់។
៥.សូមព្យាយាមអនុវត្តបែបនេះជារៀងរាល់ពេលល្ងាច រយៈពេល១៥ថ្ងៃ ស្បែករបស់អ្នកនឹងចាប់ផ្តើមភ្លឺរលាងបន្តិចម្តងៗ។ ប៉ុន្តែក្រោយពេលស្បែករបស់អ្នកស្រស់ស្អាតហើយ កុំភ្លេចបន្តប្រើរូបមន្តមួយនេះមួយសប្តាហ៍ ២ដង ជាប្រចាំដើម្បីថែរក្សាស្បែកឲ្យស្អាតជានិច្ច៕

មតិយោបល់