ខ្សែបម្រើប្រយុទ្ធអេស្ប៉ាញ Isco Alarcon បានបដិសេធក្នុងការផ្លាស់ទៅកាន់ក្រុមបីសាចក្រហម Manchester United និង មាន់ខ្នាយមាស Tottenham Hotspur ។
ខណៈកុងត្រាថ្មីមិនទាន់ បានចុះជាមួយ Real Madrid នោះ ខ្សែបម្រើដែលត្រូវផុតកុងត្រានៅឆ្នាំក្រោយ ជាមួយ Real Madrid កីឡាករ Isco Alarcon កំពុងត្រូវបានក្រុមខ្លាពីរ នៅអង់គ្លេសប្រជែងគ្នាយ៉ាងខ្លាំង។ យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា Isco បានបដិសេធ មិនផ្លាស់មកកាន់កាន់លីគកំពូលរបស់អង់គ្លេស ដែលមានក្រុម Man Utd និង Tottenham កំពុងប្រជែងគ្នាឡើយ។ ការបដិសេធនេះ គឺធ្វើឡើង បន្ទាប់ពីមានការចាប់អារម្មណ៍យ៉ាងខ្លាំងរវាងក្លិបទាំងពីរ ដែលចង់បានកីឡាករអេស្ប៉ាញរូបនេះ។ ថ្វីបើ Isco កុងត្រានៅសល់មិនដល់ ១២ខែទៀងក៍ដោយ ហើយការបន្តកុងត្រាថ្មី មិនទាន់បានធ្វើមែន តែកីឡាកររូបនេះ មិនចង់ចាកចេញពីក្រុម Real Madrid ឡើយ។
យ៉ាងណាវិញ សម្រាប់លោក Florentino Perez ប្រធានក្លិប Real Madrid កំពុងតែរៀបចំក្នុងការបន្តកុងត្រាថ្មី ដល់ Key Player រូបនេះ ព្រោះថាក្លិប មិនចង់បាត់បង់ Isco ឡើយ។ ដូច្នេះហើយ ក្តីសង្ឃឹមរបស់ក្រុម បីសាចក្រហម Manchester United និងក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុងការនាំយកខ្សែបម្រើប្រយុទ្ធអេស្ប៉ាញ Isco Alarcon នោះមិនអាចកើតមានឡើយ។




មតិយោបល់