ក្រុមបីសាចក្រហម Manchester United បានបន្តមិនប្រគល់អាវលេខ ៧ទៅឲ្យកីឡាកររូបណាឡើយ មកទល់ពេលនេះ ខណៈបីសាចក្រហមកំពុងរង់ចាំកីឡាករសាកសមម្នាក់សម្រាប់អាវលេខ ៧នេះ។
យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Diario Gol បានឲ្យដឹងថា ការក្សាទុកអាវលេខ ៧មិនប្រគល់ឲ្យកីឡាករណាម្នាក់ បន្ទាប់ពីការចាកចេញរបស់ Memphis Depey រួចមក។ ជាក់ស្តែងណាស់ ចេតនារបស់លោក Jose Mourinho ដែលរក្សាទុកអាវលេខ៧ មិនប្រគល់ឲ្យកីឡាករណាម្នាក់នោះបណ្តាលមកពីលោក Jose Mourinho ទុកសម្រាប់ឲ្យកីឡាករ Antonie Griezmann ពាក់នាពេលឆាប់ៗនេះ។ ចេតនានេះ បង្ហាញឲ្យឃើញថា ក្រុមបីសាចក្រហម Manchester United នៅតែមានបំណង ចង់បាន Griezmann មកចូលរួមដដែល។ ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា ក្រុម Man Utd បានត្រៀមទឹកប្រាក់ខ្ទង់ ១០០លានផោន ដើម្បីនាំយក Griezmann មកកាន់បីសាចក្រហម នៅខែមករាខាងមុខនេះ។
ប្រសិនបើ Man Utd អាចនាំយក Griezmann បានមែននោះ នោះ Griezmann នឹងក្លាយជាកីឡាករដែលបីសាចក្រហម នាំយកមកក្នុងតម្លៃថ្លៃជាងគេ ក្នុងប្រវត្តិសាស្ត្រក្លិបជាក់ជាមិនខាន ខណៈ Paul Pogba ដែល Man Utd ទិញមកថ្លៃជាងគេនោះ មានតម្លៃត្រឹម ជាង ៨៩លានផោនប៉ុណ្ណោះ។ ដូច្នេះ អាវលេខ៧ ដែលលោក Jose Mourinho មិនទាន់ប្រគល់ឲ្យកីាករណាម្នាក់នោះ គឺលោក មានបំណងចង់ទុកឲ្យខ្សែប្រយុទ្ធបារាំង Antonie Griezmann ។




មតិយោបល់