ព័ត៌មានជាតិ

មានវីដេអូ៖ រន្ទះសាហាវណាស់! បាញ់ឆេះផ្ទះមួយខ្នងអស់ទាំងស្រុងនៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ ពិតជារន្ធត់មែន បន្ទាប់ពីមានរន្ទះបាញ់មួយផាំង បណ្តាលឲ្យផ្ទះមួយខ្នងឆេះគ្មានសល់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវរន្ទះបាញ់ឆេះខាងលើនេះ មានម្ចាស់ឈ្មោះ ង៉ែត អាត ភេទប្រុស អាយុ៣៩ឆ្នាំ ដោយមានប្រពន្ធឈ្មោះ យឿន ណាវី អាយុ៣៥ឆ្នាំ មានកូន២នាក់ក្នុងបន្ទុកគ្រួសារ ហើយផ្ទះនេះមានទំហំ៨ម៉ែត្រគុណនឹង៩ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ត្រូវអគ្គីភ័យលេបត្របាក់គ្មានសល់ និងបំផ្លាញលុយខ្មែរអស់២លានរៀល រួមនិងសម្ភារៈក្នុងផ្ទះមួយចំនួនទៀតត្រូវភ្លើងឆេះម៉ត់៕

https://youtu.be/G5GWCxnZi34

មតិយោបល់