ព័ត៌មានជាតិ

មានវីដេអូ៖ ចេញពីធ្វើការ ហៅកូនហូបបាយស្រាប់តែឃើញចងកស្លាប់បាត់!

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្ត្រីម្នាក់ បានប្រទះឃើញកូនប្រុសធ្វើអត្តឃាតចងកសម្លាប់ខ្លួន ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរួមនឹងសមត្ថកិច្ចចុះមកអន្តរាគមន៍ពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៤៦៣ ផ្លូវលំ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះឈ្មោះ ប៉ោ ផលណាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅ ភូមិច្រាំងចំរេះ២ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ។ បច្ចុប្បន្ន ស្នាក់កន្លែងកើតហេតុ។

តាមការបំភ្លើរបស់ម្ដាយ ឈ្មោះ ប៉ក់ ស៊ីនួន អាយុ៤៧ឆ្នាំ មុខរបរធ្វើការោងចក្រ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានចេញពីធ្វើការ នៅរោងចក្រ ពេលមកដល់ផ្ទះ ក៏ទៅហៅកូនឲ្យមកហូបបាយ ពេលគាត់ទៅបើកទ្វាបន្ទប់ក៏ឃើញកូនចងកស្លាប់បាត់ទៅហើយ។

ដូច្នេះតាមការសន្និដ្ជាន របស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ពិតជាស្លាប់ដោយសារចងក ពិតប្រាកដមែន និងបានប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

//youtu.be/FevmMyEJEBQ

មតិយោបល់